• 2022-03-21 09:08:42
  • កីឡា​ផ្សេង​ៗ

រក​ឃើញ​ម្ចាស់​ជើង​ឯក ​AK2 2022 ​រដូវ​កាល​ទី​១ ហើយ​

  • 2022-03-21 09:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ AK2 2022 ​បាន​បិទ​បញ្ចប់​រដូវ​កាល​ទី​១​ហើយ ​កាល​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី​មាន​ក្រុម​ចូល​រួម​សរុប​ដល់​ទៅ​១៥​ក្រុម​ធ្វើ​ការ​ប្រកួត​គ្នា។

​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ហើយ ​រដូវ​កាល​ទី​១​នេះ ​ក្រុម​លេខ​១​បាន​ទៅ​លើ Yeaksa OJK ​ក្រុម​លេខ​២​បាន​ទៅ​លើ One Last Time ​និង​លេខ​៣​បាន​ទៅ​លើ​ក្រុម Secret Battle ​។ ​ដោយ​លទ្ធផល​នេះ​ដែរ ​សម្រាប់​ក្រុម​លេខ​១ ​និង​លេខ​២ ​ក៏​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ពាន​រង្វាន់​ធំ MATIC 2022 ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ប្រាក់​រង្វាន់​ដែល​ក្រុម​ទទួល​បាន​៖

  • ដោយជ័យលាភី លេខ 1 ទទួលបបាន 10 000 000 រៀល រួមទាំង 80000 sabay gold
  • ដោយជ័យលាភី លេខ 2 ទទួលបបាន 4 000 000 រៀល រួមទាំង 40000 sabay gold
  • ដោយជ័យលាភី លេខ 3 ទទួលបបាន 40000 sabay gold

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជាក់​ថា​៖ អបអរសាទរក្រុមដែលឈ្នះ និងណែនាំដល់ក្រុមដែលឈ្នះ​អោយ​ខំប្រឹង​ហ្វឹកហាត់ ដើម្បីចូលរួមប្រកួតឆាកអន្តរជាតិ នឹងយកពានរង្វាន់ដល់កម្ពុជាយើង៕

អត្ថបទ៖ នរវិទូ

មតិយោបល់