- 2022-03-17 04:40:41
- កីឡាផ្សេងៗ
សហព័ន្ធវាយកូនឃ្លីលើតុ៖ បង្កើតមូលនិធិប្រចាំខែប្រមូលថវិកាបាន ៣០០០ដុល្លារជួយដល់
- 2022-03-17 04:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវាយកូនឃ្លីលើតុ៖ បង្កើតមូលនិធិប្រចាំខែប្រមូលថវិកាបាន ៣០០០ដុល្លារជួយដល់
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ម្សិលមិញនេះប្រជុំប្រចាំត្រីមាស សម្រេចមតិគ្នាបង្កើតឲ្យមានមូលនិធិប្រចាំខែមួយសម្រាប់ទ្រទ្រង់ការប្រើប្រាស់ផ្សេងបន្ថែមទៀតជំរុញដល់ការអភិវឌ្ឍន៍សហព័ន្ធ។
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការបានឲ្យដឹងថា កិច្ចប្រជុំប្រចាំត្រីមាសដែលជាការប្រជុំលើកទី១ អាណត្តិថ្មីនេះ គឺបានសម្រេចបង្កើតនូវមូលនិធិមួយដើម្បីប្រមូលថវិកាតាមការស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសហព័ន្ធដើម្បីបានកញ្ចប់ថវិកាមួយ។
ចំពោះការសម្រេចឲ្យមានជាមូលនិធិនេះគឺបានការគាំទ្រទាំងស្រុងពីមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធ ខណៈត្រួសៗនៃការចាប់ផ្ដើមប្រមូលថវិកាដំបូងៗនេះបានប្រហែលខ្ទង់ ៣០០០ដុល្លារហើយ។ ថវិកាដែលប្រមូលប្រចាំខែនេះគឺជាកញ្ចប់មួយបន្ថែមសម្រាប់សហព័ន្ធលើការចំណាយចាំបាច់ផ្សេងៗជាពិសេសការត្រៀមស៊ីហ្គេម នៅវៀតណាម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
រំលឹកដែរថា កិច្ចប្រជុំប្រចាំត្រីមាស របស់សហព័ន្ធវាយកូនឃ្លីលើតុ ម្សិលមិញនេះធ្វើឡើងនៅ NOCC។ កិច្ចប្រជុំនេះផងដែរដឹកនាំដោយឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ រួមទាំងមន្ត្រីសំខាន់ៗជាច្រើននាក់ទៀត។ កីឡាវាយកូនឃ្លីលើតុ ក៏នឹងត្រូវចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្នុងខែឧសភា ២០២២ ខាងមុខផងដែរ៕