• 2022-02-21 05:24:05
  • កីឡា​ផ្សេង​ៗ

ប្រុស​ស្អាត​ សត្យា​ វីលៀម៖​ ទទួល​ស្គាល់​ក្រុម​លេង​មិន​សូវ​ល្អ​មែន​វគ្គ​ផ្ដាច់ព្រ័ត្រ​ អាច​មក​ពី​ហេតុផល​នេះ...​

  • 2022-02-21 05:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដែល​ភាគច្រើនគេហៅថាប្រុស​ស្អាត​ក្នុង​វិស័យ​បាល់បោះ​ សត្យា​ វីលៀម​ គឺ​ទទួល​ស្គាល់​ក្រុម​របស់​ខ្លួន​ម្សិលមិញ​នេះ​គឺ​លេង​មិន​សូវ​បាន​ល្អ​មែន​ អាច​មក​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​បាន​តិច​ពេក។​

កីឡាករ សត្យា​ វីលៀម​ (អាវខៀវ)

កីឡាករ​បាល់បោះ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​េលខ១-២​ ជា​មួយ​សៀមរាប​ ម្សិលមិញ​គឺ​ក្រុម​របស់​ខ្លួន​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​ ជា​ពិសេស​ការ​ស៊ុត​បាល់​ពិន័យ​តែ​ម្ដង​ ខណៈ​ដៃគូ​គេ​ល្អ​ស៊ុត​ពី​ចម្ងាយ​គឺ​អាច​រក​ពិន្ទុ​បាន​ច្រើន។​ ចំពោះ​ការ​លេង​ផ្នែក​ក្នុង​គឺ​បាន​ល្អ​គួរសម​ ប៉ុន្តែ​មិន​ជា​ល្អ​ណាស់​ណា​ទេ​ក៏​ព្រោះ​តែ​ក្រុម​ទាំង​មូល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន​ខ្លី​ពេក​ មាន​កីឡាករ​ខ្លះ​ត្រូវ​ជាប់​ប្រមូល​ផ្ដុំ​នៅ​មរតក​តេជោ​ ខ្លះ​ទៀត​ហាត់​ខ្លួន​ឯង​ដូច្នេះ​មិន​សូវ​យល់​ចិត្ត​គ្នា​តែ​ម្ដង​ទៅ។​

ក្រសួង​មហាផ្ទៃ​ A (អាវខៀវ)

រំលឹក​ដែរ​ថា​ ក្រុម​បាល់បោះ​ ក្រសួង​មហាផ្ទៃ​ A ​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ២​ លើ​វិញ្ញាសា​ ៣-៣​ ជើងឯក​ថ្នាក់​ជាតិ​ ២០២១ បន្ទាប់​ពី​ចាញ់​លើ​ក្រុម​សៀមរាប។​ សហព័ន្ធ​កីឡា​បាល់បោះ​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​​មាន​រយៈពេល​ ៣ថ្ងៃ​ចាប​់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២០​ កុម្ភៈ​ ២០២២​ នៅ​វិទ្យាល័យ​វត្ត​កោះ។​ ចំនួន​ក្រុម​សរុប​មាន​២៤​ ផ្នែក​បុរស​ ១៧​ក្រុម​ និង​ ៧​ក្រុម​ផ្នែក​នារី។​ ផ្នែក​បុរស​ លេខ១​ ក្រុម​ខេត្ត​សៀមរាប​ លេខ​២​ ក្រុម​ក្រសួង​មហាផ្ទៃ​ A ​និង​ក្រុម​លេខ៣​ ក្រសួង​មហាផ្ទៃ​ B។​ ផ្នែក​នារី​ លេខ១​ ក្រុម​សៀមរាប​ A លេខ២​ ក្រុម​សៀមរាប​ B ​និង​លេខ៣​ ក្រុម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ A៕​

ទិដ្ឋភាពបំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់