- 2022-02-19 14:15:47
- កីឡាផ្សេងៗ
EFC រកឃើញជើងខ្លាំងវិញ្ញាសា PUBG Mobile ប្រចាំឆ្នាំបានហើយ ដើម្បីសម្រិតសម្រាំងត្រៀមស៊ីហ្គេម
- 2022-02-19 14:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EFC រកឃើញជើងខ្លាំងវិញ្ញាសា PUBG Mobile ប្រចាំឆ្នាំបានហើយ ដើម្បីសម្រិតសម្រាំងត្រៀមស៊ីហ្គេម
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសា PUBG Mobile បានបញ្ចប់ហើយមុននេះ បន្ទាប់ពីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអន២ក្រោមវត្តមានលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយក្រុមហ៊ុនទូរសព្ទ Cellcard បានរៀបចំព្រឹត្តិការណ៍ប្រកួតស្តីពី«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ដែលមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួនខ១៦០ក្រុម។
គោលបំណងនៃការប្រកួតគឺជ្រើសរើសក្រុមលេខ១ ដល់លេខ៤ លើវិញ្ញាសា PUBG Mobile ដើម្បីសម្រឹតសម្រឹងចុងក្រោយសម្រាប់ក្លាយជាក្រុមជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ដូច្នេះមានន័យថា ជយលាភីទាំង៤នេះនៅមិនទាន់មានឈ្មោះជាក្រុមជម្រើសជាតិផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានការជ្រើសរើសសមាជិកដែលមានជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិ។
សម្រាប់ក្រុមទទួលបានចំណាត់ថ្នាក់គឺ
លេខ១៖KILL ENEMY
លេខ២៖ANGOR PUBG
លេខ៣៖SAMURAI ES
លេខ៤៖THE QUARTER
ព្រមជាមួយគ្នានេះ សហព័ន្ធគ្រោងបង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ដែលជាផ្នែកនៃការអភិវឌ្ឍ បង្កើនសមត្ថភាព បំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិសម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោយការប្រគល់ពានដល់កីឡាករត្រូវបានបញ្ចប់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏បានសម្ដែងអារម្មណ៍ សប្បាយរីករាយបន្ទាប់ពីឃើញក្រុមដែលឈ្នះជើងឯកនៅឆ្នាំនេះមានសមត្ថភាពខ្លាំងជាងឆ្នាំមុន។ លោកមិនទាន់អាចសន្យារបានថាការចូលរួមស៊ីហ្គេមនៅវៀតណាមឆ្នាំនេះកម្ពុជាអាចប្រជែងបានមេដាយឬមួយក៏អត់នោះទេ ពីព្រោះប្រទេសដែលចួលរួមលេងកីឡានេះមានសមត្ថភាពខ្លាំងៗ។
ជាចុងក្រោយអគ្គលេខាធិការខាងលើក៏បានធ្វើការផ្ដាំផ្ញើទៅកាន់ម្ដាយ-ពុកកីឡាករទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍នេះថា សូមបន្តលើកទឹកចិត្តក្មេងៗដែលជាកីឡាករ ព្រោះពេលនេះកីឡានេះមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលពិសេសការប្រកួតមានប្រាក់រង្វាន់យ៉ាងច្រើន។ លោករំពឹងថា កីឡាករដែលបានជាប់ឈ្មោះទៅលេងស៊ីហ្គេមតំណាងឲ្យកម្ពុជា នឹងទទួលការលើកទឹកចិត្តពីឪពុក-ម្ដាយរបស់គេ ហើយអនុញ្ញាតឲ្យកីឡាករទាំងទទួលបានការហ្វឹកហាត់ជាប់លាប់ និងពេញលេញ ដើម្បីពង្រឹងសមត្ថភាពបន្ថែមចាប់ពីថ្ងៃដែលសហព័ន្ធបានជូនដំណឹងទៅ ពីព្រោះវាជាការត្រៀមខ្លួនមួយសម្រាប់ការប្រកួតតំណាងឲ្យជាតិផងដែរ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គ្រោងបញ្ជូនមន្រ្តី អាជ្ញាកណ្តាល (ITO) និងមន្ត្រីបច្ចេកទេស ទៅចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំនេះនៅវៀតណាម។
ក្រុមជយលាភី
ជើងឯកទទួលបាន៣៥០០ដុល្លារ
លេខ២ ទទួលបាន ២០០០ដុល្លារ
លេខ៣ ទទួលបាន ១០០០ដុល្លារ
លេខ៤ ទទួលបាន ៥០០ដុល្លារ