- 2022-02-15 07:35:56
- កីឡាផ្សេងៗ
ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ សហព័ន្ធទូកក្ដោងធ្វើតាមកម្រិតស្តង់ដារអន្តរជាតិ
- 2022-02-15 07:35:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ សហព័ន្ធទូកក្ដោងធ្វើតាមកម្រិតស្តង់ដារអន្តរជាតិ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលទើបបញ្ចប់ទៅនេះគឺសហព័ន្ធធ្វើតាមលក្ខណៈស្តង់ដារអន្តរជាតិតែម្ដងដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅប្រជែងមេដាយនៅព្រឹត្តិការណ៍សំខាន់ៗជាមួយបរទេសពេលខាងមុខ។
លោក សោម សុទ្ធរិទ្ធិពង្ស បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នេះជាលើកទី២ ហើយដែលសហព័ន្ធរៀបចំឡើង។ ដោយឡែកការប្រកួតលើកនេះគឺរៀបចំឡើងតាមកម្រិតស្តង់ដារអន្តរជាតិតែម្ដង ដូចជាឧបករណ៍ លក្ខណៈបច្ចេកទេស និងការដាក់ពិន្ទុជាដើម។ ការពង្រឹងសមត្ថភាព រៀបចំតាមបែបផែនស្តង់ដារនេះក៏ដោយសារតែមន្ត្រីបច្ចេកទេសធ្លាប់មានបទពិសោធនាពេលថ្មីៗនេះជាមួយខាងសិង្ហបុរីលើការប្រកួតអាស៊ីអាគ្នេយ៍កាលខែធ្នូ ២០២១។
អគ្គលេខាធិការខាងលើនេះបន្តទៀតថា មិនត្រឹមតែមានបទពិសោធល្អលើការរៀបចំនោះទេ ពោលកីឡាករ កីឡាការិនី ចូលរួមប្រកួតក៏បានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ សកម្មភាពជាបន្តបន្ទាប់មកនេះគឺធ្វើឲ្យមានអ្នកចាប់អារម្មណ៍ច្រើនលើកីឡាទូកក្ដោងរបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស។
រំលឹកដែរថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ របស់ខ្លួននៅឯឆ្នេរសមុទ្ររាម កាលពីថ្ងៃទី១១ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០២២។ កីឡាករ កីឡាការិនីចូលរួមមាន ២៤នាក់ និងប្រកួតលើ៤វិញ្ញាសា៕