- 2022-02-11 08:57:41
- កីឡាផ្សេងៗ
សហព័ន្ធកីឡាទូកក្ដោង៖ វគ្គបណ្ដុះបណ្ដាលរៀបចំការប្រកួតនឹងធ្វើឲ្យមន្ត្រីមានជំនាញច្បាស់លើផ្នែក...
- 2022-02-11 08:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទូកក្ដោង៖ វគ្គបណ្ដុះបណ្ដាលរៀបចំការប្រកួតនឹងធ្វើឲ្យមន្ត្រីមានជំនាញច្បាស់លើផ្នែក...
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទូកក្ដោង វគ្គបណ្ដុះបណ្ដាលលើការរៀបចំការប្រកួតរយៈពេល៤ថ្ងៃកន្លងទៅនេះធ្វើឲ្យមន្ត្រីការងារមានជំនាញកម្រិតខ្ពស់ចំពោះការរៀបចំការប្រកួតលក្ខណៈអន្តរជាតិនានាពេលខាងមុខ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានលើកឡើងថា ដើម្បីជាការពង្រឹងសមត្ថភាពមន្ត្រីនានាលើបច្ចេកទេសរៀបចំការប្រកួតទូកក្ដោងជាលក្ខណៈជាតិ អន្តរជាតិនៅពេលខាងមុខគឺសហព័ន្ធបានបើវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចំនួន៤ថ្ងៃរួមទាំងការចុះអនុវត្តន៍ផ្ទាល់ថែមទៀតផង។
វគ្គបណ្ដុះបណ្ដាលនេះពង្រឹងជំនាញកម្រិតខ្ពស់ដល់សិក្ខាកាមដូចជា ការរៀបចំទម្រង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សំឡេងសំគាល់ ច្បាប់បញ្ញត្តិផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក។ ប្រសិនបើមន្ត្រីសហព័ន្ធមានការយល់ដឹងកម្រិតខ្ពស់ហើយនៅការប្រកួតរបស់កម្ពុជាក៏នឹងទទួលបានជោគជ័យក្នុងកម្រិតខ្ពស់ដូចគ្នា។
បញ្ជាក់ដែរថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បើវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតនេះមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ ១០ ខែកុម្ភៈ ២០២២ នៅខេត្តព្រះសីហនុ។ សិក្ខាកាមចូលរួមមាន២៥នាក់ និងទទួលបាន និទេ្ទសល្អចំនួន ១៨នាក់ និទ្ទេសល្អបង្គួរចំនួន ៥នាក់៕