• 2022-02-11 04:02:25
  • កីឡា​ផ្សេង​ៗ

ឯក​ឧត្ដម​ វ៉ាត់ ចំរើន លើក​ឧទាហរណ៍​ចំ​ៗ​​​​​ជា​​ចំណុច​រសើប​​​ហាម​​ដាច់​ខាត​ក្នុង​​​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​​

  • 2022-02-11 04:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ឯក​ឧត្ដម វ៉ាត់ វំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​លើក​ឧទាហរណ៍​ចំ​ៗ​ទាក់​ទង​ចំណុច​រសើប​មួយ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ឯក​ឧត្ដម​អគ្គលេខាធិការ​បាន​លើក​ឡើង​ក្នុង​​បទ​សម្ភាសន៍​​មួយ​ក្រោយ​ពេល​បិទ​វគ្គ សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០២១ និងទិសដៅឆ្នាំ២០២២-២០២៣ និង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដីពី​អភិ​បាល​កិច្ច​ល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games – ASEAN Para Games ឆ្នាំ២០២៣​ថា ចំណុច​ដែល​ហាម​ដាច់​ខាត​គឺ​ការ​បំប៉ោង​តួលេខ​​​នៃ​ការ​ធ្វើ​អ្វី​មួយ​​ ឬ​សាង​សង់​អ្វី​មួយ​។ ស៊ីហ្គេម​ឆ្នាំ​២០២៣ កម្ពុជា​បាន​កំណត់​ថា នឹង​ធ្វើ​ឲ្យ​​ការ​ប្រកួត​នេះ​ដ៏​អស្ចារ្យ​​ជា​មួយ​ការ​សន្សំសំចៃ​។ ទាក់​ទង​ចំណុច​នេះ​ឯក​ឧត្ដម​បាន​លើក​ជា​ឧទាហរណ៍​​ចំ​ៗ​​ថា «​កុំ​បំប៉ោង​តួលេខ។ អាហ្នឹង​ហើយ​ជា​រឿង​សំខាន់​នោះ​យើ​ងទាំង​​អស់​គ្នា​ប្ដេជ្ញា​ថា​ កុំ​បំប៉ោង​តួលេខ​ឲ្យ​សោះ។ គ្រាន់​តែ​មួយ​ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​​បាន Saving Games បាត់​ទៅ​ហើយ​»។

សន្និបាតបូកសុរបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games – ASEAN Para Games ឆ្នាំ២០២៣ បានធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាសមាជិក CAMSOC អាជ្ញាធររាជនី-ខេត្ត តំណាងអង្គភាពកីឡា សហព័ន្ធកីឡាជាតិ អ្នកជំនាញកីឡាអន្ដរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្ដរជាតិសរុបប្រមាណ ២០០នាក់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់