- អង្គារ, 25 មករា 2022 08:41
- កីឡាផ្សេងៗ
សហព័ន្ធកីឡាបាញ់កាំភ្លើង៖ កីឡាករ កីឡាការិនីឆ្នើមនឹងត្រូវជ្រើសរើសជាក្រុមជម្រើសជាតិ
- អង្គារ, 25 មករា 2022 08:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាញ់កាំភ្លើង៖ កីឡាករ កីឡាការិនីឆ្នើមនឹងត្រូវជ្រើសរើសជាក្រុមជម្រើសជាតិ
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ថាកីឡាករ កីឡាការិនីដែលឆ្នើម និងជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ ២០២១ នេះនឹងត្រូវជ្រើសរើសឲ្យជាប់ជាជម្រើសជាតិ។
ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ចំពោះកីឡាករ កីឡាការិនីដែលជាប់ចំណាត់ថ្នាក់នៃការប្រកួតជើងឯកនេះនឹងជ្រើសឲ្យក្លាយជាជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតតំណាងប្រទេសជាពិសេស ២០២៣។
ចំពោះការប្រកួតជើងឯកថ្នាក់ជាតិលើកនេះគឺមានកីឡាករចូលរួមចុះឈ្មោះប្រកួតច្រើន ប៉ុន្តែសហព័ន្ធសម្រេចយកត្រឹមចំនួនកំណត់សមល្មមនោះទេដោយគោរពតាមវិធានការពារសុវត្ថិភាពកូវីដ ១៩។
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនរួចហើយកាលពីថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាដ្ឋានកងទ័ពពិសេសឆ័ត្រយោង ៩១១ ខណ្ឌកំបូល។ កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤៤នាក់៕
អត្ថបទ៖ នួន ស៊ីណា