• 2022-01-24 06:03:50
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ បើក​វគ្គ​ចៅក្រម​កម្រិត«ក»​ពង្រឹង​សមត្ថភាព​ជា​ពិសេស​ច្បាស់​លើ​ការ​ពិន្ទុ​

  • 2022-01-24 06:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ ព្រឹក​មិញ​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​កម្រិត «ក»​ ផ្ដោត​ការ​ពង្រឹង​សមត្ថភាព​លើ​ការ​ដាក់​ពិន្ទុ​ឲ្យ​រឹតតែ​ច្បាស់លាស់​នៃ​វិញ្ញាសា​និមួយៗ​ និង​របៀប​ដឹកនាំ​ការ​ប្រកួត​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ហឹម រីដា​ គ្រូ​ឧបទេស​ក្នុង​វគ្គបណ្ដុះបណ្ដាល​បាន​ឲ្យ​ដឹង​ថា​ វគ្គ​នេះ​គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​ បង្កើន​ធនធាន​ចៅក្រម​ អាជ្ញាកណ្ដាល​កម្រិត​ «ក»​ បន្ថែម​ទៀត​ដើម្បី​ជា​ការ​តៀម​ខ្លួន​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​ ២០២៣​ ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

គ្រូ​ជម្រើស​ជាតិ​តេក្វាន់​ដូ​ ITF​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំណុច​សំខាន់ៗ​បន្ថែម​នៃ​វគ្គ​នេះ​គឺ​ការ​ដាក់​ពិន្ទុ​ឲ្យ​សមស្រប​ត្រឹមត្រូវ​លើ​វិញ្ញាសា​មេគុន​ទាំង​៥។​ នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​គឺ​គ្រូៗ​នឹង​លើក​យក​វិញ្ញាសា​ផ្សេងៗ​ទៀត​ ដូច​ជា ​ប្រយុទ្ធ​ បច្ចេកទេស​ពិសេស​ ការ​ប្រើ​កម្លាំង​បែក​ ការ​សម្ដែង​ការពារ​ខ្លួន​ មក​បង្ហាត់​ទៀតដើម្បី​ឲ្យ​សិក្ខាកាម​បាន​យល់ដឹង​រឹតតែ​ច្បាស់​ល្អ។​ ទន្ទឹម​និង​នេះ​លោក​គ្រូ​ជនជាតិ​កូរ៉េខាងជើង ​ក៏​លើក​យក​នូវ​ច្បាស់​អន្តរជាតិ​ថ្មីៗ​ដែល​ប្រែប្រួល​មក​បង្ហាត់បង្រៀន​បន្ថែម​ទៀត​ផង។

លោក​ ហឹម រីដា

វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​ «ក»​ របស់​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ នេះ​ធ្វើ​ឡើង​នៅ​ NOCC​ មាន​រយៈពេល​ ៦ថ្ងៃ៕​ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ ៣០​នាក់​មក​ពី​ក្លឹប​នានា​ក្នុង​រាជធានី​ខេត្ត៕​ ​

គ្រូៗ ITF

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម