• 2022-01-24 00:40:00
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម៖​ សិក្ខាកាម​ឆ្លង​កាត់​វគ្គ​ចៅក្រម​រួចសូម​យក​ទៅអនុវត្តន៍​ដោយ​ប្រសិទ្ធភាព​

  • 2022-01-24 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​ ចំពោះ​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​សិក្សា​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​ «ក»​ សូម​ប្រឹងប្រែង​បន្ត​ទៀត​ និង​យក​នូវ​ចំណេះ​ដឹង​ដែល​បាន​រៀន​សូត្រ​នេះ​ទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ល្អ។​

ឯកឧត្ដម​ អ៊ូ​ រតនា

ឯកឧត្ដម​ អ៊ូ​ រតនា​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​នេះ​គឺ​ល្អ​ និង​ត្រូវ​ពេលវេលា​តែ​ម្ដង​ ពោល​សិក្ខាកាម​ដែល​ទើប​បញ្ចប់​ម្សិលមិញ​អាច​យក​មក​អនុវត្តន៍​ផ្ទាល់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​នេះ។​

ទិដ្ឋភាពបិទវគ្គ

សិក្ខាកាម​បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​នេះ​ហើយ​សូម​យក​ចំណេះ​ដឹង​ដែល​មាន​នេះ​ទៅ​កាត់​សេចក្ដី​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​អ្វី​ដែល​បាន​រៀន​ ជៀសវាង​ការ​កាន់​ជើង​ម្ខាងៗ​ឲ្យ​ការ​ប្រកួត​មិន​ប្រក្រតី​ ឬ​មាន​ភាព​អយុត្តិធម៌​ណា​មួយ។​ មួយ​វិញ​ទៀត​ម្នាក់​ៗ​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​លើ​ជំនាញ​ចៅក្រម​ អាជ្ញាកណ្ដាល​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​អន្តរជាតិ​ជា​ពិសេស​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពបិទវគ្គ

សហព័ន្ធ​កីឡា​វ៉ូវីណាម​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ ចំនួន​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ NOCC។​ សិក្ខាកាម​ចូលរួម​មាន​ ២៥​នាក់​(នារី​៧នាក់)​ មក​ពី​ ១០​រាជធានី​ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់