• 2022-01-20 07:14:06
  • កីឡា​ផ្សេង​ៗ

​សហព័ន្ធ​កីឡា​ទោចក្រយាន៖​ ក្រោយ​បើក​ភ្លើង​ខៀវ​ពី​ស្រុក​បន្ទាយស្រី​ នឹង​គ្រោង​បង្កើត​ការ​ប្រកួត​ជា​ថ្មី​នៅ​ទីនោះ​

  • 2022-01-20 07:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡាទោចក្រយាន​ ក្រោយ​មាន​ការ​អបអរ​សាទរ​ក្នុង​ការ​ប្រកួត​ប្រណាំង​កង់​ជើងឯក​ថ្នាក់​ជាតិ​ពី​អភិបាល​ស្រុក​បន្ទាយស្រី​ សហព័ន្ធ​គ្រោងនឹង​បង្កើត​កម្មវិធី​ប្រកួត​នានា​ជាថ្មីទៀត​នៅ​ទី​នោះ។​

លោក​ នូ​ ចំរើន​ (រូបភាព CAMSOC)

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មើល​ឃើញ​ពី​ការ​សហការ​យ៉ាង​ល្អ​ពី​សំណាក់​អាជ្ញាធរ​ក៏​ដូច​ជា​ការ​ពេញ​ចិត្ត​ពី​អភិបាល​ស្រុក​បន្ទាយស្រី​នា​ពេល​ថ្មីៗ​នេះ​ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ជា​ការ​ប្រកួត​ផ្សេងៗ​ទៀត​ក្នុង​តំបន់​នោះ។​

ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដែល​ធ្វើ​នៅ​សៀមរាប​ កាល​ពី​ថ្ងៃ​ទី១២​ មករា​ កន្លង​ទៅ​មើល​ឃើញ​ថា​អភិបាល​ស្រុក​បន្ទាយស្រី​ បង្ហាញ​ការ​ពេញ​ចិត្ត​ ចាប់​អារម្មណ៍​ជា​ខ្លាំង​ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការមក​រៀបចំ​ការ​ប្រកួត​ក្រោយៗ​ទៀត។​ ចំណែក​សហព័ន្ធ​គឺ​គ្រោង​រៀបចំ​ទាំង​ពីរ​វិញ្ញាសា​តែ​ម្ដង​ កង់​គួក​ និង​កង់​ភ្នំ។​

(រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​សហព័ន្ធ​ទោចក្រយាន​គឺបានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​មករា​ ២០២២​ នៅ​ខេត្ត​សៀមរាប។​ ចំពោះ​ទីលាន​ប្រកួត​វិញ​គឺ​កាល​នោះ​ប្រើ​២ទីតាំង​ ផ្នែក​កង់​គួក​ចាប់ផ្ដើម​ និង​បញ្ចប់​នៅ​ពី​មុខ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ ចំណែក​ផ្នែក​កង់​ភ្នំ​គឺ​ប្រកួត​នៅ​ជាប់​ផ្លូវ​ឡើង​ភ្នំ​គូលេន​តែ​ម្ដង៕​

(រូបភាព CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម