• 2022-01-18 08:37:15
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់៖​ ជំរុញ​ដល់​មន្ត្រី​សហព័ន្ធ​ឲ្យ​ធ្វើ​ជា​វីដេអូ​បង្ហាត់​លេង​ឲ្យ​បាន​ច្រើន​

  • 2022-01-18 08:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប៊ូល ​និង​ប៉េតង់​កម្ពុជា​ បាន​ជំរុញ​ដល់​ក្រុម​គ្រូ​បង្វឹក​ក៏​ដូច​ជា​មន្ត្រី​សហព័ន្ធ​ផ្នែក​បង្ហាត់​បង្រៀន​គឺ​ធ្វើ​ជា​វីដេអូ​បង្ហាត់​ឲ្យ​បាន​ច្រើន​ងាយ​ស្រួល​ដល់​ការ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​ដែល​ចង់​ចេះ​កីឡា​មួយ​នេះ។​

ឯកឧត្ដម​ ស​ សុខា ផ្ដល់កម្មវិធីហ្វឹកហាត់

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​លើក​ឡើង​ពី​បញ្ហា​ និង​សំណូម​ពរ​ពី​សំណាក់​សម្ព័ន្ធ​ដែល​ចូលរួម​វគ្គ​សន្និបាត​បូក​សរុប​ការងារ​បញ្ចប់​ឆ្នាំ​២០២១​ នេះ​គឺ​ភាគច្រើន​និយាយ​រឿង​បច្ចេកទេស​ ការ​បង្ហាត់​បង្រៀន​តែ​ម្ដង។​

ជា​មួយ​គ្នា​នេះ​ដែរ​វីដេអូ​ខ្លីៗ​ដែល​សហព័ន្ធ​បាន​ធ្វើ​បង្ហាញ​ក្នុង​កម្មវិធី​ស្ដី​អំពី​ការ​ហាត់​រៀន​ប៊ូល​ដំបូងៗ​ត្រូវ​ចាប់​ពី​ចំណុច​ណា​មុន​បែប​នេះ​ គឺ​ល្អ​មែនទែន​ងាយ​យល់​ និង​ស្រួល​ដល់​អ្នក​ចង់​ចូល​ហាត់។​ ដូច្នេះ​ហើយ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​បង្ហាត់​បង្រៀន​គួរ​ធ្វើ​ជា​វីដេអូ​បែបៗ​នេះ​ឲ្យ​បាន​ច្រើន។​

ទិដ្ឋភាពសន្និបាត

ឯកឧត្ដម​ក៏​ថ្លែង​ថា​សំណូមពរ​នានា​គឺ​សហព័ន្ធ​ទទួល​យក​ទាំង​អស់​ និង​ពិនិត្យ​ពិភាក្សា​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដល់​កម្រិត​ណា​ ពិសេស​លើ​ចំណុច​រៀបចំ​គ្រូៗ​ដើម្បី​ចុះ​ទៅ​បង្ហាត់​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​នានា។​

ការ​ប្រកួត​ប៉េតង់កន្លងទៅ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​ បាន​ធ្វើ​សន្និបាត​បូកសរុប​ការងារ​បញ្ចប់​ឆ្នាំ​២០២១​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មករា​ ២០២១​ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​បន្ត​ទៀត។​ ក្នុង​សន្និបាត​នោះ​គឺ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ​ដោយ​មាន​គ្រូ​ និង​ប្រធាន​សមាគម​ ក្លឹប​ សម្ព័ន្ធ​តាម​បណ្ដា​ខេត្ត​នានា​ចូលរួម​ផង​ដែរ៕​ សន្និបាត​នេះ​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)៕​

ការ​ប្រកួត​ប៉េតង់កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់