• 2022-01-14 06:58:37
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ការ៉ាតេ៖​ ចាប់​ផ្ដើម​ប្រកួត​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​ ២០២១​ រយៈពេល​៤ថ្ងៃ​

  • 2022-01-14 06:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​ ចាប់​ផ្ដើម​ប្រកួត​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​នា​ព្រឹកមិញ​នេះ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រយៈពេល​៤ថ្ងៃ​ដើម្បី​រក​ជើងខ្លាំង​ប្រចាំ​ឆ្នាំ ២០២១។​

ទិដ្ឋភាពព្រឹកមិញ

សហព័ន្ធ​កីឡា​ជាតិ​ខាង​លើ​នេះ​ក៏​ដូច​ជា​សហព័ន្ធ​ដទៃ​ទៀត​ដែរ​ ដែល​ត្រូវ​ពន្យាពេល​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ក្រោយ​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវីដ​ ១៩​ កន្លង​ទៅ​នេះ។​ យ៉ាងណា​នា​ព្រឹក​មិញនេះ​សហព័ន្ធ​ការ៉ាតេ​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​ហើយ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ទិដ្ឋភាពព្រឹកមិញ

ចំពោះ​ការ​ប្រកួត​នេះ​ដែរ​គឺ​មាន​ក្លឹប​ចូលរួម​មាន​ចំនួន​ ២៤​ក្លឹប​ សរុប​ទាំង​កីឡាករ​ កីឡា​ការិនី​ ប្រតិភូ​មាន​ ២៧១​ នាក់។​ វិញ្ញាសា​សរុប​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​មាន​ ៣៧។​

ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៦​ ខែ​មករា​ ឆ្នាំ​ ២០២២​ នៅ​សាល​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់