• 2022-01-12 09:45:38
  • កីឡា​ផ្សេង​ៗ

CAMSOC ​បញ្ហា​ប្រឈម​នានា​នឹង​ត្រូវ​លើក​យក​មក​ដោះស្រាយ​នៅ​មហាសន្និបាត​បញ្ចប់​ឆ្នាំ ​២០២១​

  • 2022-01-12 09:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​កន្លង​ទៅ​ នឹង​ត្រូវ​លើក​យក​មក​ដោះស្រាយ​នៅ​ពេល​មហាសន្និបាត​ដើម្បី​ពង្រឹង​យន្តការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ នៅ​ពេល​ខាង​មុខ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ថា​ របៀបវារៈ​សំខាន់ៗ​ពីរ​ ទី១​ ត្រួត​ពិនិត្យ​កម្មវិធី​ការ​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២១​ និង​សិក្ខាសាលា​ថ្នាក់ជាតិ​ ចំណែក​របៀបវារៈ​ ទី២ ត្រួត​ពិនិត្យ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ ។​

ចំពោះ​របៀបវារៈ​ទី២​ នេះ​គឺ​នឹង​លើក​យក​នូវ​បញ្ហា​ប្រឈម​នានា​ជជែក​រក​វិធី​សមស្រប​ក្នុង​ការ​ដោះស្រាយ​ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់​ដល់​យន្តការ​អនុវត្ត​នោះ​មាន​ប្រសិទ្ធភាព​ ព្រោះ​នៅ​ឆ្នាំ​២០២២​ ជា​ឆ្នាំ​ប្រតិបត្តិការ​ស៊ីហ្គេម។​

(រូបភាព CAMSOC)

បញ្ជាក់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ឆ្នាំ​២០២៣​ (CAMSOC)​ តែងតែ​បើក​កិច្ចប្រជុំ​រៀងរាល់​សប្ដាហ៍​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ផ្សេងៗ។​ CAMSOC​ នឹង​ធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១​ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ៕​ អត្ថបទកែសម្រួលពីផេក Cambodia 2023

(រូបភាព CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់