- 2022-01-04 04:54:36
- កីឡាផ្សេងៗ
ប៊ុន វិសាល រឹតតែមានកម្លាំងចិត្តពេលមានប្រធាន គ្រូៗជ្រោមជ្រែងស្រឡាញ់កីឡាខ្លាំងបែបនេះ
- 2022-01-04 04:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន វិសាល រឹតតែមានកម្លាំងចិត្តពេលមានប្រធាន គ្រូៗជ្រោមជ្រែងស្រឡាញ់កីឡាខ្លាំងបែបនេះ
ចន្លោះមិនឃើញ
កីឡាករវាយកូនឃ្លីលើតុ ប៊ុន វិសាល ថារូបគេពិតជាសប្បាយចិត្ត និងរឹតតែមានកម្លាំងចិត្តហ្វឹកហាត់ថែមទៀតនៅពេលមានប្រធានសហព័ន្ធ គ្រូៗដែលស្រឡាញ់កីឡាខ្លាំងជួយជំរុញបែបនេះ។
ប៊ុន វិសាល បានឲ្យដឹងក្រោយបញ្ចប់មហាសន្និបាតសហព័ន្ធថ្មីៗនេះថា ខ្លួនពិតជាសប្បាយចិត្តមែនទែននៅពេលឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បានជាប់ជាប្រធានសហព័ន្ធជាថ្មីនៅអាណត្តិថ្មីទី៧នេះ។ តាំងពីឯកឧត្ដមចូលមកជាប្រធានគឺមានការយកចិត្តទុកដាក់ ឧបត្ថម្ភ ជំរុញលើកទឹកចិត្តខ្លាំងដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ។
កីឡាករជម្រើសជាតិរូបនេះសម្ដែងនូវការពេញចិត្ត និងរឹតតែមានកម្លាំងចិត្តក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះមានការយកចិត្តទុកដាក់ពីប្រធានសហព័ន្ធ ពីគ្រូបង្វឹកនានា និងការជំរុញលើផ្នែកឧបករណ៍ សម្ភារបែបនេះ។
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ កាលពីថ្ងៃទី២៣ ខែធ្នូ ២០២១ បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មី ឆ្នាំ២០២១-២០២៥។ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ជាប់ជាប្រធានសហព័ន្ធដដែល លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ និងឯកឧត្ដម ព្រុំ ឌុចប៉ូរានឿន អគ្គហេរញ្ញិក៕