• 2022-01-04 00:15:00
  • កីឡា​ផ្សេង​ៗ

Jean Yves​ គ្រោះថ្នាក់​ចរាចរណ៍​ពិកា​ជើង​នៅ​ខ្មែរ​ ប៉ុន្តែ​ឆ្លៀត​ចូលរួម​រត់​ប្រណាំង​ជា​ថ្មី​ទៀត​នៅ​អង្គរ​

  • 2022-01-04 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jean Yves​ ដែល​ពិកា​ជើង​ម្ខាង​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ ប៉ុន្តែ​នៅ​តែ​មាន​ចិត្ត​រឹងមាំ​ និង​លើក​ចិត្ត​ដល់​ជន​ពិកា​ផ្សេងៗ​ត្រូវ​ខំប្រឹង​ប្រែង​តស៊ូ​ប្រឆាំង​ឧបសគ្គ។​

លោក​ Jean Yves

បុរស​វ័យ​ ៥៨​ឆ្នាំ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាំង​ពី​ ២០១២​ ប៉ុន្តែ​កាល​នោះ​គឺ​មាន​កាយសម្បទា​(ជើង​ទាំងពីរ)​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​

លោក​ Jean Yves​ បាន​ធ្លាក់​ខ្លួន​ពិកា​ជើង​ម្ខាង​(ឆ្វេង)​ អំឡុង​ចុង​ឆ្នាំ​ ២០១៩​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​បុរី​ប៉េងហួត។​ យ៉ាងណា​ការ​លំបាក​ដោយ​គ្មាន​ជើង​គ្រប់គ្រាន់​នេះ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​ការ​រស់នៅ​ និង​ការ​ធ្វើ​ការងារ​មនុស្សធម៌​របស់​លោក​ឡើយ។​

លោក​ Jean Yves

ជនជាតិ​បារាំង​រូប​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ដល់​ជន​ពិកា​ដទៃ​ទៀត​មិន​ត្រូវ​បោះបង់​ ឬ​អស់​សង្ឃឹម​ចំពោះ​បញ្ហា​បែប​នេះ​ទេ​ ពោល​ឲ្យ​តែ​មាន​ការតាំង​ចិត្ត​ មាន​ការ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ គឺ​ត្រូវ​តែ​រឹងមាំ​តស៊ូ​ប្រឆាំង​ឧបសគ្គ​នានា​បន្ត​រស់នៅ​ដោយ​ភាព​រីករាយ។​

លោក​ Jean Yves និងភរិយា

បញ្ជាក់​ដែរ​ថា​ លោក​ Jean Yves​ ជា​ជនជាតិ​បារាំង​ និង​បាន​រស់នៅ​ស្រុក​ខ្មែរ​ប្រហែល​ ៣១​ឆ្នាំ​មក​ហើយ។​ លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ ឆ្នាំ​២០២២​ នេះ​កាល​ពី​ថ្ងៃ​ទី២​ ខែ​មករា​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២​ លើ​វិញ្ញាសា​រត់​ ១០​គីឡូម៉ែត្រ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី