- 2021-12-23 08:58:47
- កីឡាផ្សេងៗ
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ៖ ប្ដេជ្ញាដឹកនាំសហព័ន្ធវាយកូនឃ្លីលើតុឲ្យអស់ពីសមត្ថភាពឆ្ពោះទៅស៊ីហ្គេម
- 2021-12-23 08:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ៖ ប្ដេជ្ញាដឹកនាំសហព័ន្ធវាយកូនឃ្លីលើតុឲ្យអស់ពីសមត្ថភាពឆ្ពោះទៅស៊ីហ្គេម
ចន្លោះមិនឃើញ
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បន្ទាប់ពីជាប់ជាប្រធានសហព័ន្ធវាយកូនឃ្លីលើតុ អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡានេះឲ្យមានសមត្ថភាពខ្លាំង និងទទួលបានជោគជ័យឆ្ពោះទៅស៊ីហ្គេម ២០២៣។
ប្រធានសហព័ន្ធវាយកូនឃ្លីខាងលើនេះបានលើកឡើងក្នុងពិធីថា អាណត្តិថ្មីទី៧ នេះរឹតតែមានសារសំខាន់ក្នុងការដឹកនាំសហព័ន្ធដើម្បីឆ្ពោះទៅសម្រេចនូវផែនការធំៗជាពិសេសត្រៀមប្រកួតប្រជែងក្នុងស៊ីហ្គេម ២០២៣។
ឯកឧត្ដមប្ដេជ្ញាចិត្តក្នុងអាណត្តិថ្មីនេះថា រៀបចំផែនការអភិវឌ្ឍន៍កីឡាករតាមផែនការហ្វឹកហាត់ជាដំណាក់កាលទាំងក្នុង និងក្រៅប្រទេស។ ព្យាយាមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្ដាលឲ្យឈានដល់កម្រិតអន្តរជាតិឲ្យបានច្រើន។
ថ្នាក់ដឹកនាំឆ្នើមរូបនេះនឹងប្រឹងប្រែងផ្សព្វផ្សាយ ដើម្បីទាក់ទាញយុវជនឲ្យចូលរួមលេងកីឡាវាយកូនឃ្លីលើតុ និងបណ្ដាសប្បុរសជននានាមកជួយគាំទ្រសហព័ន្ធដូចជាសម្ភារ ឧបករណ៍ហ្វឹកហាត់ និងថវិកាជាដើម។
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ព្រឹកមិញនេះបានធ្វើមហសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មី ឆ្នាំ២០២១-២០២៥។ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ជាប់ជាប្រធានសហព័ន្ធដដែល លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ និងឯកឧត្ដម ព្រុំ ឌុចប៉ូរានឿន អគ្គហេរញ្ញិក។ កម្មវិធីធ្វើឡើងនៅ NOCC៕