- 2021-12-17 07:04:03
- កីឡាផ្សេងៗ
កីឡាការិនីវ័យក្មេង លឹម សុខិណា៖ ក្ដីស្រមៃធំបំផុតគឺរកមេដាយស៊ីហ្គេម ២០២៣ ជូនកម្ពុជា
- 2021-12-17 07:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីវ័យក្មេង លឹម សុខិណា៖ ក្ដីស្រមៃធំបំផុតគឺរកមេដាយស៊ីហ្គេម ២០២៣ ជូនកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនី លឹម សុខិណា ថាក្ដីស្រមៃធំបំផុតនោះគឺការខំប្រឹងដើម្បីឈានទៅរកមេដាយនៅស៊ីហ្គេម ២០២៣ ជូនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ។
កីឡាការិនីវ័យ ១៤ឆ្នាំ ខាងលើបានឲ្យដឹងថា ដោយក្ដីស្រឡាញ់ និងមានការជ្រោមជ្រែងពីក្រុមគ្រួសារផងនោះទើបជំរុញឲ្យខ្លួនចាប់ផ្ដើមហ្វឹកហាត់កីឡារាំតាំងពីឆ្នាំ២០១៧ មកដល់សព្វថ្ងៃនេះ។ បើទោះជាមិនមានបទពិសោធច្រើនដូចរៀមច្បងផ្សងៗ និងមិនទាន់បានចេញទៅប្រកួតនៅក្រៅប្រទេសយ៉ាងណាក្ដី សុខិណា នៅតែបន្តខំប្រឹងប្រែងហ្វឹកហាត់ដោយមិនរាថយនោះឡើយ។
យុវតីវ័យក្មេងរូបនេះបន្ថែមទៀតថា ក្ដីស្រមៃធំក្នុងអាជីពកីឡារាំនេះគឺរូបគេចង់ឈ្នះមេដាយជូនប្រទេសកម្ពុជា ជាពិសេសនៅស៊ីហ្គេម ២០២៣ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងមានសារសំខាន់បំផុតនៅពេលនោះ។ ដូច្នេះមានតែការខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងប៉ុណ្ណោះទើបឈានរកភាពជោគជ័យមួយនេះបាន។
រំលឹកដែរថា កីឡាការិនី លឹម សុខិណា ចូលហ្វឹកហាត់កីឡារាំនៅឆ្នាំ២០១៧។ កាលពីពេលថ្មីៗនេះរូបគេឈ្នះបានមេដាយប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលធ្វើឡើងនៅ CJCC៕