- 2021-12-17 03:02:56
- កីឡាផ្សេងៗ
អ្នកជំនាញសិង្ហបុរី៖ កម្ពុជាមានសមត្ថភាពអាចរៀបចំការប្រកួតកម្រិតអន្តរជាតិដោយខ្លួនឯងបាន
- 2021-12-17 03:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញសិង្ហបុរី៖ កម្ពុជាមានសមត្ថភាពអាចរៀបចំការប្រកួតកម្រិតអន្តរជាតិដោយខ្លួនឯងបាន
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកទូកក្ដោងសិង្ហបុរី បន្ទាប់ពីឆ្លងកាត់ការសហការគ្នាប៉ុន្មានថ្ងៃនេះទៅមើលឃើញថាកម្ពុជាមានសមត្ថភាពពេញលេញក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិដោយខ្លួនឯងបាន។
លោក Chan Joseph ប្រធានគណៈកម្មការរៀបចំការប្រកួតជើងឯកទូកក្ដោងនៅកម្ពុជា ឆ្លងកាត់ការប្រកួតតាំងពីថ្ងៃ ទី១៣កន្លងមកនេះគឺមើលឃើញថា មន្ត្រី គណៈកម្មការបច្ចេកទេសរបស់កម្ពុជាមានសមត្ថភាពល្អអាចរៀបចំព្រឹត្តិការណ៍នានាដោយខ្លួនឯងបាន។
អ្នកជំនាញផ្នែកខាងលើនេះបន្ថែមទៀតថា ក្រៅតែកិច្ចការបច្ចេកទេសក្នុងការប្រកួតហើយនោះ សហព័ន្ធគឺបានទទួល និងបដិសណ្ឋាកិច្ចគ្រូបង្វឹក កីឡាករយ៉ាងកក់ក្ដៅថែមទៀត។ កម្ពុជាមានទីលានល្អស្តង់ដារអន្តរជាតិ ឆ្នេរស្រស់ស្អាតជាកត្តាល្អក្នុងការរៀបចំព្រឹត្តិការណ៍ទូកក្ដោងជាលក្ខណៈអន្តរជាតិ។
បញ្ជាក់ដែរថា សហព័ន្ធទូកក្ដោងកម្ពុជា ធ្វើការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឯខេត្តព្រះសីហនុ។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែដោយសារថ្ងៃចុងក្រោយនេះអាកាសធាតុមិនអំណោយផលគណៈកម្មការប្រកួតសម្រេចលុបចោលដោយមិនគិតលទ្ធផល៕ អត្ថបទកែសម្រួលពី Cambodia 2023