• 2021-12-16 05:48:53
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​សីដក់៖​ សរសើរ​ក្រុម​កីឡាករ​ទាំង​អស់​ដែល​ប្រឹង​ហាត់​ និង​ប្រកួត​អស់​ពី​សមត្ថភាព​

  • 2021-12-16 05:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​សរសើរ​ពី​ភាព​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ក្រុម​កីឡា​សីដក់​បើ​ទោះ​មាន​បរិបទ​កូវីដ​ក្ដី​បន្ត​ខំ​ពុះពារ​ និង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១​នេះ។​

រូបភាពផេកសហព័ន្ធ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​ថា​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ក្រុម​កីឡាករ​ទាំង​អស់​មាន​ការ​ខំប្រឹង​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ដោយ​អស់ៗ​ពី​សមត្ថភាព​ដើម្បី​ប្រជែង​មេដាយ​ជូន​ ក្លឹប​ សមាគម​របស់​ខ្លួន។​

រូបភាពផេកសហព័ន្ធ

ព្រឹទ្ធាចារ្យ​កីឡា​ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​ទោះមាន​ការ​លំបាក​ក្នុង​បរិបទ​កូវីដ​ក្ដី​ ប៉ុន្តែ​ម្នាក់ៗ​មាន​ការ​ខំប្រឹង​ប្រែង​ខ្លាំង​ទៅ​លើ​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​នេះ។​ ឯកត្តមពិតជា​កោតសរសើរ​ និង​ជំរុញ​ពួកគេ​ឲ្យ​ខំប្រឹង​បន្ថែម​ទៀត។​ ប្រធាន​សហព័ន្ធ​រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ម្ចាស់​ឧបត្ថម្ភ​ទាំង​អស់​ដែល​បាន​រួមចំណែក​ជួយ​ដល់​ការ​ប្រកួត​នេះ​ដើម្បី​ដំណើរ​ការ​ប្រកប​ដោយ​ជោគជ័យ​ និង​អធិកអធម។​

រូបភាពផេកសហព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ឯ​សាលា​អន្តរជាតិ​សុវណ្ណភូមិ​ ក្នុង​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​ ឈរ​ចំណាត់​ថ្នាក់​លេខ១​ ក្នុង​ព្រឹត្តិការណ៍​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី