• 2021-12-15 08:59:31
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍​ នឹង​ទាក់ទាញ​លើ​៣ចំណុច​ធំៗ​ដល់​កម្ពុជា​

  • 2021-12-15 08:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ទូកក្ដោង​កម្ពុជា​ ថា​ព្រឹត្តិការណ៍​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០២១​ នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​លើ​៣ចំណុច​ធំៗ​ ទី១​ ការ​ស្រឡាញ់​ប្រភេទ​កីឡា​ទូកក្ដោង​ ទី២​ ទាក់ទាញ​ក្នុង​ការ​វិនិយោគ​ និង​ទី៣​ ផ្សព្វផ្សាយ​ដល់​អ្នក​មាន​គម្រោង​អភិវឌ្ឍន៍​កីឡា​មួយ​នេះ។​

ឯកឧត្ដម​ ថោង រដ្ឋសក្ដិ ​

ឯកឧត្ដម​ ថោង រដ្ឋសក្ដិ ​អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ និង​មាន​សារសំខាន់​នេះ​គឺ​នឹងទទួលបាន​ចំណុច​ល្អ​៣ធំៗ​ ទី១​ ការ​ស្រឡាញ់​ប្រភេទ​កីឡា​ទូកក្ដោង​គឺ​បណ្ដុះ​ទឹកចិត្ត​ចង់​ឲ្យ​មាន​ការ​ចូលរួម​ ចេះ​ស្រឡាញ់​ថែ​រក្សា​បរិស្ថាន​ ធនធាន​ធម្មជាតិ។​ ទី២​ ទាក់ទាញ​ផ្នែក​វិនិយោគ​ជា​កន្លែង​លេង​ កន្លែង​ប្រកួត​ ឬ​មាន​ទូក​ចូល​មក​ជា​ដើម​ ទី៣​ នឹង​បាន​ផ្សព្វផ្សាយ​ដល់​ប្រតិបត្តិ​ករ​ ទេសចរណ៍​ដើម្បី​ពិនិត្យ​មើល​អភិវឌ្ឍន៍​នូវ​ចំណុច​សក្ដានុពល​ដែល​កីឡា​ទូកក្ដោង​មាន។​

ទិដ្ឋភាពប្រកួតកន្លងទៅ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ទូកក្ដោង​កម្ពុជា​ កំពុង​ធ្វើ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​២ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ ប្រទេស​គ្រោង​ចូលរួម​មាន​៧​ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​កូវីដ​ធ្វើ​ឲ្យ​អាក់ខាន​មាន​តែ​៣ប្រទេស​រួម​ទាំង​កម្ពុជា​ប៉ុណ្ណោះ៕​

ទិដ្ឋភាពប្រកួតកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់