• 2021-12-12 00:15:00
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​សីដក់៖ ​អភិវឌ្ឍន៍​សមត្ថភាព​គឺ​ទ្រឹស្ដី​ភ្ជាប់​ជា​មួយ​ការ​អនុវត្តន៍​ផ្ទាល់​

  • 2021-12-12 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ចៅក្រម​ អាជ្ញាកណ្ដាល​ កីឡាករ​ គឺត្រូវ​មាន​ទ្រឹស្ដី​ភ្ជាប់​ជា​មួយ​ការ​អនុវត្តន៍​ផ្ទាល់​ជាក់ស្ដែង។​

ឯកឧត្ដម​ មាស​ សារិន​ (រូបភាព CAMSOC​)

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ចៅក្រម​ អាជ្ញាកណ្ដាល​ជា​ពិសេស​មុន​ការ​ប្រកួត​នាន​ាតែ​ម្ដង។​ ការ​ធ្វើ​បែប​នេះ​គឺ​មន្ត្រី​បច្ចេកទេស​រឹតតែ​បំពេញ​ភារកិច្ច​បាន​ល្អ។​

ប្រធាន​សហព័ន្ធ​សីដក់​បន្ថែម​ទៀត​ថា​ ជា​ការ​ពិត​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​មិន​ថា​កីឡាករ​ កីឡា​ការិនី​ អាជ្ញាកណ្ដាល​ ចៅក្រម​នោះ​ទេ​គឺ​ត្រូវ​មាន​ទ្រឹស្ដី​ផង​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ជាក់​ស្ដែង​បន្ថែម​ទៀត​ទើប​ទទួល​បាន​ផល។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ រយៈពេល​៦​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ ១០​ ខែ​ធ្នូ​ ឆ្នាំ​២០២១៕ អត្ថបទ​កែសម្រួលពី Cambodia 2023

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី