• 2021-12-07 05:13:11
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កាយ​សម្ព័ន្ធ៖​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្រើន​ធ្វើ​ឲ្យ​សិក្ខាកាម​រឹតតែ​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​

  • 2021-12-07 05:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​បាន​ច្រើន​ដូច​ជា​វគ្គ​គ្រូ​កម្រិត​១​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់ ​បង្កើន​សមត្ថភាព​ ចំណេះដឹង​ បច្ចេកទេស​ថ្មីៗ​ដល់​សិក្ខាកាម។​

លោក ណយ ផាណ

លោក​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​គ្រូ​កម្រិត​១​ កាល​ពី​ម្សិលមិញ​នេះ​គឺ​មើល​ឃើញ​ថា​ សិក្ខាកាម​ទទួល​បាន​ចំណេះដឹង​ច្រើន​លើ​បច្ចេកទេស​ថ្មី​ៗ​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ផ្ទាល់។​ ក្រៅ​ពី​នេះ​ទៀត​សិក្ខាកាម​បាន​យល់​ដឹង​ពី​ច្បាប់​ផ្លាស់ប្ដូរ​ថ្មី​ ឆ្នាំ​២០២១-២០២៤​ ផង​ដែរ។​

ទិដ្ឋភាពសិក្សា(រូបភាពផ្ដល់ជូន)

គ្រូ​ជំនាញ​ផ្នែក​កីឡា​កាយសម្ព័ន្ធ​រូប​នេះ​បន្ត​ថា​ បើ​សិន​មាន​លទ្ធភាព​ធ្វើ​ការ​សិក្សា​តាមរយៈ​បើក​វគ្គ​បច្ចេកទេស​គ្រូ​ជំនាញ​ សិក្ខាសាលា​ និង​ការ​បោះ​ជំរំ​ហ្វឹកហាត់​ឲ្យ​បាន​ញឹកញាប់​គឺ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ កីឡា​ករ​នឹង​យល់​ដឹង​ពី​បច្ចេកទេស​ និង​បង្កើន​គុណ​ផល​កាន់​តែ​ខ្លាំង។​ ទាំង​នេះ​ដែរ​គឺ​ជំរុញ​ឲ្យ​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​មេដាយ​នៅ​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ដូច​ជា​ស៊ីហ្គេម​ ជា​ដើម។​

ទិដ្ឋភាពសិក្សា(រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​បើក​វគ្គ​សិក្សា​គ្រូ​កម្រិត១​ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​មាន​រយៈពេល​ ៦​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ ៦​ ខែ​ធ្នូ ​ឆ្នាំ​២០២១។​ សិក្ខាកាម​ចូលរួម​មាន​២២​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់