• 2021-11-24 09:14:46
  • កីឡា​ផ្សេង​ៗ

សុរ៉ាឃីម៖​ ប្រកួត​ប៊ូល​ពិភពលោក​នៅ​ អេស្ប៉ាញ​ ព្រឹក​ឡើង​ត្រជាក់​ខ្លាំង​នៅ​ត្រឹម...​

  • 2021-11-24 09:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប៉េតង់​វ័យ​ក្មេង​ ស្រ៊ាង​ សុរ៉ាឃីម​ ថា​ការ​ប្រកួត​ពិភពលោក​នៅ​ប្រទេស​អេស្ប៉ាញ​ ជួប​ការ​លំបាក​ជាច្រើន​ទាំង​អាកាសធាតុ​ត្រជាក់​ដល់​១០​អង្សា​ ការ​ធ្វើ​ដំណើរ​ និង​ទីលាន​ប្រកួត​ជា​ដើម។​

ក្រុមប៉េតង់នារី (រូបភាពសហព័ន្ធ)

សុរ៉ាឃីម​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ប៉េតង់​ពិភពលោក​នៅ​ប្រទេស​អេស្ប៉ាញ​ កន្លង​ទៅ​នេះ​គឺ​មាន​ការ​លំបាក​ច្រើន​មែន​ ដូច​ជា​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ទម្រាំ​ដល់​ អាកាសធាតុ​ត្រជាក់​ខ្លាំង​រហូត​ដល់​១០-១២​អង្សា​ ស្រប​ពេល​ទីលាន​មាន​គ្រោះ​ច្រើន​ ទីលាន​លិច​ទឹក​មាន​កន្លែង​ខ្លះ​សើម​ ខ្លះ​ស្រួត​ជា​ហេតុ​ពិបាក​ក្នុង​ការ​លេង។​

កីឡា​ការិនី​របស់​កម្ពុជា​រូប​នេះ​បន្ត​ថា​ ការ​ហ្វឹកហាត់​មិន​បាន​ដិតដល់​អំឡុង​កូវីដ​ ខណៈ​ផ្អាក​ការ​ប្រកួត​នានា​ជាង​១ឆ្នាំ​ទៀត​នោះ​ធ្វើ​ឲ្យ​ក្រុម​ធ្វើ​មិន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​វិញ្ញាសា​ ៣ទល់​៣​ នៅ​ប្រទេស​អេស្ប៉ាញ​លើក​នេះ​តែ​ម្ដង។​

ការ​ប្រកួត​នៅអេស្ប៉ាញ

រំលឹក​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​ផ្នែក​នារី​វិញ្ញាសា​ ៣ទល់៣​ ដែល​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី១២-១៤​ ខែ​វិច្ឆិកា​ ២០២១​ ធ្លាក់​ត្រឹម​វគ្គ​ ១/៨​ ដោយ​ចាញ់​ប្រទេស​ Tunisie។ ប៉ុន្តែ​​វិញ្ញាសា​វ៉ៃ​យក​ពិន្ទុ​ (Shooting) ​កម្ពុជា​ឈ្នះ​មេដាយ​មាស១គ្រឿង​ ក្រោយ​ផ្ដួល​ជើង​ខ្លាំង​ថៃ។​ ចំណែក​ផ្នែក​បុរស​វិញ​មិន​ទទួល​បាន​មេដាយ​អ្វី​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់