• 2021-11-24 02:35:43
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ពេល​ទៅ​ខែ​មករា​ ២០២២​

  • 2021-11-24 02:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ ២០២១​ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រកាស​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​នេះ​គឺ​ត្រូវ​បាន​លើក​ពេល​ទៅ​ដើម​ឆ្នាំ​ក្រោយ​វិញ​ហើយ។​

ក្នុង​សេចក្ដី​ប្រកាសរបស់​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ គឺ​លើក​ពេល​ទៅ​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០២២​ វិញ​ដូច្នេះ​អ្នក​ដែល​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំមួយ​នេះ​ជ្រាប​ជា​ដំណឹង​ផង​ដែរ។​ ខាង​អ្នក​រៀបចំ​កម្មវិធី​សុំ​ការ​យោគយល់​ និង​ផ្ដល់​នូវ​ស្មារតី​កីឡា​ដើម្បី​មនុស្សធម៍។​ សម្រាប់​អ្នក​ចង់​ចូលរួម​អាច​ទំនាក់ទំនង​ចុះ​ឈ្មោះ​នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឬ​តាម​ Website: cambodia-event.org៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់