• 2021-11-23 07:17:03
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​សហព័ន្ធ​កង់៖​ សិក្ខាកាម​ត្រូវប្រឹង​ប្រែង​សិក្សា​ក្នុង​វគ្គ​គ្រូ​បង្វឹក​កម្រិត១​

  • 2021-11-23 07:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​ លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ទាំង២៥​នាក់​ឲ្យ​ខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ឲ្យ​ប្រឡង​ជាប់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​១​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ពេល​នេះ។​

រូបភាពផ្ដល់ជូន

លោក​ នូ ​ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​ បាន​លើក​ឡើង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត១​ នេះ​គឺ​មាន​សារប្រយោជន៍​ខ្លាំង​ចំពោះ​សិក្ខាកាម​ដែល​ចូលរួម​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ និង​ការ​ជួយ​ផ្សព្វផ្សាយ​បង្កើន​ធនធាន​កីឡាករ​ កីឡា​ការិនី​បន្ថែម។​

ដូច្នេះ​ហើយ​សិក្ខាកាម​ត្រូវ​ខំប្រឹង​ប្រែង​សិក្សា​ ស្វែង​យល់ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង​ល្អៗ​ថ្មីៗ​ដែល​បាន​ចែករំលែក​ពី​គ្រូ​ឧបទេស។​ លោក​សង្ឃឹម​ថា​សិក្ខាកាម​នឹង​ប្រឡង​ជាប់​នៃ​ការ​ធ្វើ​តេស្ត​បញ្ចប់​វគ្គ​ដើម្បី​ឈាន​ទៅ​សិក្សា​កម្រិត​២​ ឬ​កម្រិត​៣​ នៅ​ពេល​ខាង​មុខៗ​ទៀត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ទោចក្រយាន​ ម្សិលមិញ​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត១​ នៅ​ទីស្នាក់ការ​ NOCC។​ វគ្គ​សិក្សា​នេះ​មាន​រយៈពេល​ ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៦​ ខែ​វិច្ឆិកា​ ២០២១។​ សិក្ខាកាម​ចូលរួម​មាន​២៥នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់