- 2021-11-22 04:29:14
- កីឡាផ្សេងៗ
ការចែករំលែកបទពិសោធរបស់គ្រូបរទេសនឹងធ្វើឲ្យសហព័ន្ធរាំរឹតតែរីកចម្រើន
- 2021-11-22 04:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចែករំលែកបទពិសោធរបស់គ្រូបរទេសនឹងធ្វើឲ្យសហព័ន្ធរាំរឹតតែរីកចម្រើន
ចន្លោះមិនឃើញ
តំណាងសហព័ន្ធកីឡារាំកម្ពុជា ថាវគ្គសិក្សាមន្ត្រីបច្ចេកទេសដែលមានគ្រូឧបទេសបរទេសជាច្រើនរូបនេះគឺនឹងធ្វើឲ្យសហព័ន្ធរឹតតែរីកចម្រើនលើផ្នែកបច្ចេកទេស និងឆ្ពោះទៅរកភាពជោគជ័យបន្ថែមនៅស៊ីហ្គេម។
លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា តំណាងខាងលើនេះបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសដែលទើបបញ្ចប់ទៅនេះគឺពិតជាមានសារសំខាន់ និងការចាប់ផ្ដើមថ្មីមួយទៀតហើយលើការពង្រឹងគុណភាពធនធាននានា។
តំណាងសហព័ន្ធខាងលើជឿជាក់ថាវគ្គដ៏មានសារសំខាន់នេះនឹងធ្វើឲ្យមន្ត្រីក៏ដូចជាលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី មានសមត្ថភាពលើកិច្ចការជំនាញរឹតតែច្បាស់លាស់បន្ថែម និងយកនូវចំណេះដឹងថ្មីៗដែលទទួលបាននេះទៅជួយអភិវឌ្ឍន៍សហព័ន្ធរាំកាន់តែជោគជ័យ។ ជារឿងល្អណាស់ដែលបានគ្រូខ្លាំងៗមានសមត្ថភាពជោគជាំលើកីឡារាំលំដាប់អន្តរជាតិបានបង្ហាត់បង្ហាញ និងចែករំលែកក្នុងវគ្គនេះ។ ដូច្នេះលោកជំទាវរំពឹងថាបន្ទាប់ពីបញ្ចប់វគ្គនេះទៅសហព័ន្ធនឹងទទួលបាននូវអ្វីថ្មីៗបន្ថែមទៀតជាពិសេសការឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ។
រំលឹកដែរថា ជាលើកទី១ ហើយដែលសហព័ន្ធកីឡារាំកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីសហព័ន្ធ។ វគ្គសិក្សានេះមានរយៈពេល ៧ថ្ងៃដែលបានបញ្ចប់ទៅហើយកាលពីថ្ងៃទី១៨ ខែវិច្ឆកា ២០២១នេះ។ គ្រូឧបទេសមានទាំងខ្មែរ និងបរទេសដូចជានៅតៃវ៉ាន់ជាដើម៕