- 2021-11-17 07:44:46
- កីឡាផ្សេងៗ
កម្មវិធីប្រកួតទូកក្ដោងអន្តរជាតិនៅកំពង់សោម ជាលើកទី១ដែលកម្ពុជារៀបចំ
- 2021-11-17 07:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រកួតទូកក្ដោងអន្តរជាតិនៅកំពង់សោម ជាលើកទី១ដែលកម្ពុជារៀបចំ
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ការរៀបចំប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍នៅកំពង់សោមអំឡុងខែធ្នូខាងមុខនេះ គឺជាលើកទី១ហើយដែលកម្ពុជាជាម្ចាស់ផ្ទះ ដូច្នេះសុំហាជនក៏ដូចជាអ្នកម្ចាស់ខេត្តចូលរួមទស្សនា និងគាំទ្រឲ្យបានច្រើន។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ដំណើរការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោងអន្តរជាតិនេះគឺរលូនល្អ នៅពេលនេះមាន២ប្រទេសហើយដែលបានចុះឈ្មោះចូលរួម។
តំណាង CAMSOC រូបនេះបន្ថែមទៀតថា ការរៀបចំលក្ខណៈបច្ចេកទេសគឺរួចរាល់ហើយ ដូចជាការត្រៀមទូកក្ដោងសម្រាប់ប្រកួត ការរៀបចំទីលានប្រកួត ចង់ពោង និងកិច្ចការមួយចំនួនទៀត។ ចំពោះគម្រោងថវិកាចំណាយលើព្រឹត្តិការណ៍នេះនៅមិនទាន់អាចប៉ានស្មានឡើយ ព្រោះរង់ចាំចំនួនអ្នកចូលរួមឲ្យជាក់លាក់សិនទើបអាចកំណត់បាន។
ព្រឹត្តិការណ៍នេះជាលើកទី១ហើយសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ កន្លងមកមិនធ្លាប់រៀបចំឡើយ។ ដូច្នេះក្នុងនាមជាអ្នកម្ចាស់ស្រុក និងមហាជនទាំងអស់សូមត្រៀមខ្លួនទទួលស្វាគមន៍បរទេស ចូលរួមទស្សនា គាំទ្រការប្រកួតឲ្យបានច្រើន។ បញ្ជាក់ដែរថា កម្មវិធីប្រកួតជ្រើសរើសជើងឯកទូកក្ដោងអាស៊ីអាគ្នេយ៍នេះធ្វើឡើងនៅថ្ងៃទី១២ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ៕