• 2021-11-16 05:10:29
  • កីឡា​ផ្សេង​ៗ

ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ផ្ដោត​អត្ថន័យ​ធំៗ​៣​

  • 2021-11-16 05:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ខាង​មុខ​នេះ​ផ្តោត​លើ​អត្ថន័យ​សំខាន់​ ៣​ គឺ​ទី១​ ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ ទី២​ ការ​រាប់​ថយ​ក្រោយ​ ៥០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ និង​ទី៣​ បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស៊ីហ្គេម​ ប៉ារ៉ាហ្គេម​ ទូទាំង​ប្រទេស។​

ទិដ្ឋភាពស្តាតធំនៅមរតកតេជោ

កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈ​អចិន្ត្រៃយ៍​ CAMSOC​ ព្រឹក​មិញ​នេះ​គឺ​លើក​ឡើង​ពី​គម្រោង​ផែនការ​ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​រៀបចំ​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​នា​ចុង​ខែ​ធ្នូ​ ២០២១​នេះ។​ ពិធី​សម្ពោធ​នេះ​គឺ​មាន​សារសំខាន់​ និង​អត្ថន័យ​ធំធេង​ណាស់​ ដូច្នេះ​គ្រប់​ផ្នែក​ទទួល​ខុសត្រូវ​លើ​កិច្ចការ​រៀងខ្លួន​មាន​ការ​ពិនិត្យ​ និង​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់​បំផុត។​

ចំពោះ​អត្ថន័យ​ធំៗ​៣​ នៃ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​នោះ​ ទី១​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់​ពី​ពេល​នេះ​តទៅ​លើ​កម្មវិធី​ប្រកួត​ផ្សេងៗ​ ទី២​ ការ​រាប់​ថយ​ក្រោយ​ ៥០០​ថ្ងៃ​បញ្ជាក់​ការ​ខិតជិត​មក​ដល់​ស៊ីហ្គេម​ ២០២៣​ និង​ទី៣​ ការ​បើក​យុទ្ធនាការ​ជាតិ​ទូទាំង​ប្រទេស​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ និង​ប៉ារ៉ាហ្គេម​ ២០២៣។​

ទិដ្ឋភាពស្តាតធំនៅមរតកតេជោ

រំលឹក​ដែរ​ថា​ ពហុ​កីឡដ្ឋាន​មរតកតេជោ​ដែល​សាងសង់​រួចរាល់​សម្រាប់​ស៊ីហ្គេម​ ២០២៣​ ឬ​ជា​ពហុ​កីឡដ្ឋាន​ដ៏​អស្ចារ្យ​ចំណាយ​អស់​ថវិកា​ជា​ច្រើន​នោះ​នៅ​មិន​ទាន់​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឡើយ​ទេ។​ ពិធី​សម្ពោធ​នេះ​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​ធ្នូ​ ២០២១​ ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់