• 2021-11-03 03:20:18
  • កីឡា​ផ្សេង​ៗ

WURKZ ឧបត្ថម្ភផ្តាច់មុខការប្រណាំងកង់ភ្នំរដូវកាល២០២១ ខណៈជុំទី១ចាប់ផ្តើមបើកទទួលពាក្យហើយ

  • 2021-11-03 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឧបត្ថម្ភផ្តាច់មុខការប្រណាំងកង់ភ្នំរដូវកាល២០២១ ឈ្មោះថា «WURKZ Mountain Bike Series 2021» ខណៈការប្រកួតជុំទី១ដែលធ្វើឡើងនៅឯទីលានភ្នំជាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ផ្តើមបើកទទួលពាក្យពីពេលនេះតទៅ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយខ្លាំងបំផុតដែលបានសហការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យ សប្បាយរីករាយ មានការតស៊ូ និងអារម្មណ៍រំភើបដល់អ្នកចូលចិត្តជិះកង់នៅកម្ពុជាទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ជនជាតិខ្មែរ និងបរទេសឡើយដែលទន្ទឹងរង់ចាំជាយូរមកហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ តែងចូលរួមគាំទ្រកម្មវិធីកីឡារ ពិសេស ប្រភេទកីឡារ Extreme Sport ឬកីឡារប្រើប្រាស់ថាមពលខ្លាំង ដូចជាការប្រដាល់ និងការជិះកង់ជាដើម»។

លោកបន្ថែមថា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលដល់រាងកាយ និងជំរុញអត្តពលករទាំងអស់ឲ្យខិតខំប្រឹងប្រែងតស៊ូជំនះ ហើយបន្តប្រណាំងដល់ទីបញ្ចប់ដោយស្មារតីស្វាហាប់បំផុត។

លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំបានថ្លែងថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងនៅពេលនេះ ព្រោះយើងខកខានមិនបានរៀបចំចាប់តាំងពីខែមករាឆ្នាំ២០២១។ ហើយការចាប់ដៃគូ ជាមួយ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខ នឹងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍របស់យើងកាន់តែធំ និងប្រសើរឡើង»។ នេះជាការប្រណាំងប្រចាំឆ្នាំសហការរៀបចំឡើងដោយ Flying Bike 2 និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ហើយសម្រាប់ឆ្នាំ២០២១នេះ ការប្រកួតបែងចែកជា ៣ ជុំផ្សេងគ្នា ក្នុងនោះ ជុំទី១ធ្វើនៅទីលានភ្នំជាល ជុំទី២នៅព្រែកលាប និងជុំទី៣នៅកំពូលភ្នំគីរីរម្យ។

លោក Pierre Yves Catry បន្ថែមថា ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមប្រមាណ ៤០០ នាក់ក្នុងជុំនីមួយៗឬប្រមាណជាង១០០០ នាក់សម្រាប់ការប្រណាំងទាំង៣ជុំ។

បើតាមលោក Pierre Yves Catry ការប្រណាំងកង់ «WURKZ Mountain Bike Series 2021» បើកស្វាគមន៍ការចូលរួមពីអ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួច។ ការប្រកួតនឹងបែងចែកជា ១៣ ប្រភេទផ្សេងគ្នា ដើម្បីធានាថាអ្នកជិះកង់គ្រប់រូបអាចប្រណាំងជាមួយគូប្រជែងក្នុងកម្រិតដូចគ្នា។

(ដើម្បីធ្វើការចុះឈ្មោះប្រកួតសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ៖)https://hello.last2ticket.com/event/4072

«ប្រណាំងពោរពេញដោយថាមពល» ជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ!

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់