• 2021-10-21 03:09:48
  • កីឡា​ផ្សេង​ៗ

ហេតុ​អ្វី​កម្ពុជា​ត្រូវ​ធ្វើ​ជា​ សហ​ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍​ នៅ​វៀតណាម​

  • 2021-10-21 03:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ ត្រូវ​បាន​បណ្ដា​ប្រទេស​អាស៊ាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​​សហ​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​នៅ​វៀតណាម​ ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​ នេះ​ហើយ​ដើម្បី​មាន​សិទ្ធ​ពេញលេញ​ដំណើរ​ការងារ​ឆ្ពោះ​ទៅ​ ២០២៣។​

ឯកឧត្ដម វ៉ាត់ ចំរើន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​តុលា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺ​បណ្ដា​ប្រទេស​អាស៊ាន​គាំទ្រ​ដល់​កម្ពុជា​ឲ្យ​ធ្វើ​ជា​សហប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ នៅ​វៀតណាម​នេះ។​ ប៉ុន្តែ​រង់​ចាំ​ការ​ប្រកាស​ផ្លូវ​ការ​នៅ​ខែ​ធ្នូ​ពី​ក្រុមប្រឹក្សា​សហព័ន្ធ​អាស៊ីអាគ្នេយ៍​ដើម្បី​ផ្ដល់​សិទ្ធ​ដល់​កម្ពុជា។​

អគ្គលេខាធិការ​របស់​ CAMSOC​​ រូប​នេះ​បន្ថែម​ថា​ សារប្រយោជន៍​នៃ​ការ​ធ្វើ​ជា​សហប្រធាន​នេះ​គឺ​ដោយ​សារ​តែ​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ បន្ទាប់​ ដូច្នេះ​ហើយ​ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន​ដោយ​ផ្លូវការ ពេញសិទ្ធ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ​ជាប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន នាឆ្នាំ២០២៣។​ នេះជា​រឿង​អស្ចារ្យមួយ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៃ​ស៊ីហ្គេម។

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩​ ធ្វើ​ឲ្យ​វៀតណាម​ ត្រូវ​លើក​ពេល​ប្រារព្ធ​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​ចុង​ឆ្នាំ​២០២១​ នេះ​ទៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២​ វិញ។​ ការ​លើក​ពេល​នេះ​ហើយ​ធ្វើ​ឲ្យ​ការ​ប្រកួត​កីឡា​ក្នុង​ពិធី​នេះ​ត្រូវ​បន្លាយ​ពេល​យូរ​ ខណៈ​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ក៏​កាន់តែ​កៀក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់