• 2021-10-19 07:02:59
  • កីឡា​ផ្សេង​ៗ

CAMSOC​ បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ស្នាក់នៅ ​ហូបចុក​ និង​ដឹកជញ្ជូន​

  • 2021-10-19 07:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ឬ​ហៅថា​ CAMSOC​ ព្រឹក​មិញ​នេះ​បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ស្នាក់នៅ​ ហូបចុក​ និង​ដឹកជញ្ជូន​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ។​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា​ គណៈកម្មការ​ស្នាក់នៅ​ ហូបចុក​ និង​ដឹកជញ្ជូន​ ដែល​ជា​គណៈកម្មការ​ស្នូល​ និង​សំខាន់​មួយ​ដែរ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​លើ​បដិសណ្ឋាកិច្ច​នៅ​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

អគ្គលេខាធិការ​ CAMSOC​ ខាង​លើ​ក៏​បាន​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​ស្នាក់នៅ​ ហូបចុក​នេះ​ដែល​បាន​បង្ហាញ​លំអិត​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ។​ ដែល​ក្នុង​នោះ​មាន​បញ្ជាក់​ច្បាស់​ពី​ការ​ដឹង​ជញ្ជូន​ពីមួយ​កន្លែង​ទៅ​កន្លែង​មួយ​ ពី​ការ​ស្នាក់នៅ​មាន​ប៉ុន្មាន​កន្លែង​ នៅ​ទីណា​ខ្លះ​ កន្លែង​ណា​ជា​គោលធំជា​ដើម។​ ក្រៅ​ពី​នោះ​លើក​ឡើង​ពី​ការ​ធ្វើ​ដំណើរ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ដូចម្ដេច​ ការធ្វើ​ដំណើរ​បែងចែក​ប៉ុន្មានប្រភេទ​អ្វី​ខ្លះ​ និង​ត្រូវ​យក​ផ្លូវ​ណា​ធ្វើ​ជា​ផ្លូវ​ស៊ីហ្គេម​ ការ​ដោះស្រាយ​បញ្ចៀស​ការ​កកស្ទះ​យ៉ាងណាខ្លះ។​

ទិដ្ឋភាពព្រឹកមិញ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ រៀងរាល់​ថ្ងៃ​អង្គារ​គឺ​ គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ឬ​ហៅថា​ CAMSOC​ តែងតែ​ប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​ផ្នែក​មួយ​ៗដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ។​ កិច្ចប្រជុំ​ព្រឹកមិញ​នេះ​ធ្វើ​ឡើង​នៅ​ NOCC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់