- 2021-10-18 07:12:59
- កីឡាផ្សេងៗ
CAMSOC និងសហព័ន្ធទូកក្ដោងបន្តបើកកិច្ចប្រជុំអំពីការរៀបចំជើងឯកអាស៊ីអាគ្នេយ៍
- 2021-10-18 07:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC និងសហព័ន្ធទូកក្ដោងបន្តបើកកិច្ចប្រជុំអំពីការរៀបចំជើងឯកអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
CAMSOC និងសហព័ន្ធទូកក្ដោង ព្រឹកមិញនេះបន្តបើកកិច្ចប្រជុំស្ដីពីដំណើរការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន បានសាកសួរបញ្ជាក់ជាច្រើនចំណុចដល់សហព័ន្ធទូកក្ដោង អំពីនីតិវិធីចុះឈ្មោះ ការកំណត់ឈប់ទទួល ចំនួនពិតប្រាកដទាំងកីឡាករ និងអ្នកពាក់ព័ន្ធដែលត្រូវមកចូលរួមពិធី។
ចំណែកអគ្គលេខាធិការ និងប្រធានសហព័ន្ធទូកក្ដោង ក៏បានឆ្លើយយ៉ាងលំអិតផងដែរនៅក្នុងពិធី ដូចជាការចេញដំណើរជាដំណាក់កាលរបស់ក្រុមកីឡាករតាមប្រភេទវិញ្ញាសារៀងៗខ្លួន។ ការលំអិតអំពីការផ្លាស់ប្ដូរដោយយថាហេតុនៅពេលជួបបញ្ហាអាកាសធាតុនៅថ្ងៃប្រកួតគឺត្រូវអនុវត្តន៍ ឬត្រៀមខ្លួនយ៉ាងជាដើម។ មួយវិញទៀតក៏បានលើកឡើងពីការបង្កើតជា App និងសារសំខាន់របស់វានៅអំឡុងពេលរៀបចំការប្រកួតនេះដែរ។
រំលឹកដែរថា កម្ពុជា និងប្រទេសសិង្ហបុរី នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅថ្ងៃទី១២ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១ នៅឯខេត្តព្រះសីហនុ។ ចំនួនប្រទេសចូលរួមគឺមាន៧ប្រទេស រីឯចំនួនមនុស្សខ្ទង់ជាង១០០នាក់៕