• 2021-10-16 07:05:05
  • កីឡា​ផ្សេង​ៗ

វគ្គ​សិក្សា​ «រដ្ឋបាល​កីឡា»​ ពង្រឹង​សមត្ថភាព​គ្រូ​ និង​បណ្ដុះ​ទឹកចិត្ត​រួម​គ្នា​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​

  • 2021-10-16 07:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​សិក្សា​ខ្លី​លើក​ទី៣​ «រដ្ឋបាល​កីឡា»​ ក្នុង​ខេត្ត​កែប​គឺ​ពង្រឹង​សមត្ថភាព​លោកគ្រូ​ អ្នក​គ្រូ​កីឡា​ឲ្យ​រឹតតែ​មាន​ជំនាញ​ និង​ចូលរួម​បណ្ដុះ​ចិត្ត​គំនិត​កីឡាករ​ ឬ​ប្រជាជន​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រូបភាពវគ្គសិក្សា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ដែល​ជា​ឧបទេស​ម្នាក់​ក្នុង​វគ្គ​ «រដ្ឋបាល​កីឡា»​ បាន​លើក​ឡើង​ថា​ លោក​គ្រូ​ អ្នក​គ្រូ​កីឡា​ទាំង​អស់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​ កីឡា​ការិនី​ថ្មីៗ។​ ដូច្នេះ​ម្នាក់ៗ​ត្រូវ​ខំ​ប្រឹង​ក្រេបជញ្ជក់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ក្នុង​វគ្គ​នេះ​ ជា​ពិសេស​នូវ​ទ្រឹស្ដី​ បទ​ពិសោធ​ពាក់ព័ន្ធ​និង​កីឡា។​

អ្នក​ជំនាញ​កីឡា​ខាង​លើ​បន្ត​ទៀត​ថា​ ដើម្បី​ជា​ការ​ចូលរួម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​គឺ​បុគ្គល​ម្នាក់​ជា​ពិសេស​លោក​គ្រូ​ អ្នក​គ្រូ​កីឡា​ត្រូវ​ពន្យល់​ពី​សំខាន់​នៃ​ពិធី​ ផ្សព្វផ្សាយ​ពី​សារសំខាន់​ចំពោះ​ការ​ចូលរួម​ដូច​ជា​សំអាត​ រក្សា​អនាម័យ​ ពន្យល់​អប់រំ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ទទួល​ក្លៀវ​មក​ប្រកួត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដីពី​ រដ្ឋបាល​កីឡា​ នេះ​ជា​លើក​ទី៣​ហើយ​គឺ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​កែប​ ចាប់​ពី​ថ្ងៃ​ទី១១-១៤​ ខែ​តុលា​ ឆ្នាំ​២០២១។​ ចំពោះ​២វគ្គ​មុន​ដែល​បាន​បញ្ចប់​ទៅ​ហើយ​នោះ​គឺ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​តាកែវ៕​

រូបភាពវគ្គសិក្សា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី