- 2021-10-14 02:58:49
- កីឡាផ្សេងៗ
កីឡាករទូកក្ដោង ១៥០នាក់ មកប្រកួតនឹងស្នាក់នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ
- 2021-10-14 02:58:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទូកក្ដោង ១៥០នាក់ មកប្រកួតនឹងស្នាក់នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
ក្រុមកីឡាករ កីឡាការិនីរួមទាំងគ្រូបង្វឹក ក្រុមការងារសរុបប្រហែល ១៥០នាក់ នៃ៧ប្រទេសចូលរួមការប្រកួតជ្រើសរើសជើងឯកទូកក្ដោងអាស៊ីអាគ្នេយ៍នឹងត្រូវស្នាក់នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះជាការត្រៀមខ្លួនបណ្ដើរៗទាំងការពង្រឹងសមត្ថភាពកីឡាករ និងគណៈកម្មការរៀបចំ។ ក្នុងនោះគឺគណៈកម្មការរបស់ CAMSOC ដូចជាការគ្រប់គ្រងហ្គេម ការទទួលបដិសណ្ឋាកិច្ច ទីកន្លែងប្រកួត និងកិច្ចការសំខាន់ៗមួយចំនួន។
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា ឯកឧត្ដម ថោង ខុន បានប្រាប់ក្រុមការងារត្រូវរៀបចំបដិសណ្ឋាកិច្ចឲ្យបានល្អឲ្យសមមុខមាត់កម្ពុជា និងទទួលបានជោគជ័យសមត្ថភាពល្អ។ ដូច្នេះសម្រាប់ក្រុមកីឡាករ កីឡាការិនីសរុបទាំង ១៥០នាក់មកពី៧ប្រទេសនេះនឹងត្រូវស្នាក់នៅឯសណ្ឋាគារសុខាក្រុងព្រះសីហនុ និងប្រកួតនៅទីនោះតែម្ដង។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាសហការជាមួយសហព័ន្ធទូកក្ដោងប្រទេសសិង្ហបុរី នេះនឹងធ្វើឡើងនៅឯខេត្តព្រះសីហនុ។ ការប្រកួតនេះគឺមាន៧ប្រទេសចូលរួម ចាប់ផ្ដើមប្រកួតពីថ្ងៃទី១២ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១៕