
- 2021-10-13 02:58:14
- កីឡាផ្សេងៗ
មោទកភាពណាស់! ប្រទេសអាស៊ានស្នើកម្ពុជាបង្កើតបទភ្លេងស៊ីហ្គេម ទុកប្រើជាប្រវត្តិសាស្ត្រ
- 2021-10-13 02:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទកភាពណាស់! ប្រទេសអាស៊ានស្នើកម្ពុជាបង្កើតបទភ្លេងស៊ីហ្គេម ទុកប្រើជាប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ប្រទេសក្នុងតំបន់អាស៊ានបានស្នើដល់កម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ សូមបង្កើតជាបទភ្លេងគោរពទង់ស៊ីហ្គេម ដើម្បីទុកប្រើប្រាស់ជារៀងរហូតតទៅព្រោះឥលូវមិនទាន់មាននោះទេ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់បានស្នើមកកម្ពុជា ស្នើឯកឧត្ដម ថោង ខុន នៅពេលធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រៀបចំនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម។
អ្នកជំនាញផ្នែកកីឡារូបនេះបន្តទៀតថា បទភ្លេងគោរពទង់ស៊ីហ្គេម នេះនឹងយកទៅប្រើប្រាស់ជារៀងរហូតផងដែរ។ នេះជាមោទកភាព និងជាប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជាផងដែរដែលមានសមត្ថភាពបង្កើត និងកែប្រែចំណុចពិសេសៗតទៅមុខទៀត។ដូច្នេះប្រមុខដឹកនាំផ្នែកកីឡាគ្រប់លំដាប់ថ្នាក់នឹងប្រឹងប្រែងធ្វើឲ្យបានល្អ។
រំលឹកដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជានេះជាលើកទី១ ហើយសម្រាប់កម្ពុជាទទួលរៀបចំព្រឹត្តិការណ៍តំបន់អាស៊ានមួយនេះ។ បញ្ជាក់ដែរថា បើទោះស៊ីហ្គេម ត្រូវបានបង្កើតជាយូរណាស់មកហើយក្ដី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានបទភ្លេងសម្រាប់គោរពទង់នៅឡើយទេ៕