• 2021-10-12 02:40:01
  • កីឡា​ផ្សេង​ៗ

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ រដ្ឋបាល​កីឡា ​លើក​ទី៣​ ធ្វើ​ឡើងនៅ​ខេត្ត​កែប​

  • 2021-10-12 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ រដ្ឋបាល​កីឡា ​លើក​ទី៣​ បន្ត​ធ្វើ​នៅ​ខេត្ត​កែប​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ Online​ គឺ​ចាប់​ពី​ថ្ងៃ​ទី១១​ ដល់​ ១៤​ ខែ​តុលា​ ឆ្នាំ​២០២១។​

ទិដ្ឋភាពសិក្សា

វគ្គរដ្ឋបាលកីឡានេះ​ធ្វើ​ឡើង​២​លើក​រួច​មក​ហើយ​ គឺ​នៅ​ភ្នំពេញ​ និង​ខេត្ត​តាកែវ​ និង​បន្ត​ទៅ​ធ្វើ​ខេត្ត​កែប​ មុន​នឹង​បន្ត​ទៅ​១​ខេត្ត​ចុង​ក្រោយ​ ដែល​គ្រោង​ធ្វើឡើង​នៅ​ខេត្ត​រតនគីរី​ នា​ពេល​ខាង​មុខ។​ វគ្គ​សិក្សា​នេះ​ ធ្វើ​ឡើង​សម្រាប់​មន្ត្រី-ថ្នាក់​ដឹក​នាំ​កីឡា​ គ្រូ​អប់រំកាយ​ និង​កីឡា​ នៅ​តាម​រាជធានី​ខេត្ត​ខាង​លើ​ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម​ពី​គ្រូ​ឧទ្ទេស​ចំនួន៣រូប។​

ទិដ្ឋភាពសិក្សា

លោក ឯម ហៀង ប្រធាន​គណៈគ្រប់គ្រង​វគ្គ​សិក្សា​ NOCC​ បញ្ជាក់​ថា​ នេះ​ជា​វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី៣ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ និងលើកទី២ នៅខេត្តតាកែវកន្លងមកថ្មីៗនេះ។ លោក​បានជំរុញឲ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងសិក្សាស្វែងយល់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គឲ្យបានល្អប្រសើរ ជាពិសេសគឺសូមអោយសិក្ខាកាមសាកសួរអោយបានច្រើន ដើម្បីឲ្យគ្រូឧទ្ទេសពន្យល់បញ្ជាក់បន្ថែមឲ្យបានយល់ច្បាស់ ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅប្រើប្រាស់ក្នុងការងារ កាន់តែមានប្រសិទ្ធភាពខ្ពស់។​

ទិដ្ឋភាពសិក្សា

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ រដ្ឋបាល​កីឡា​ នេះ​នៅ​ក្នុង​ខេត្ត​កែប​នេះ​ជា​លើក​ទី៣​ នៃ​កម្មវិធី​ដែល​រៀបចំ​ដោយ​ NOCC ។​ វគ្គ​សិក្សា​នេះ​ធ្វើ​ឡើង​រយៈពេល​ ៤ថ្ងៃ​ចាប់​ពី​តាម​ប្រព័ន្ធ​ Online៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់