• 2021-09-22 02:27:19
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ អាច​នឹង​លុប​ចោល​ប្រសិន​បើ...​

  • 2021-09-22 02:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ (ស៊ីហ្គេម)​ លើក​ទី៣១​ ដែល​គ្រោង​ធ្វើ​នៅ​ឯ​ប្រទេស​វៀតណាម​ អាច​នឹង​លុប​ចោល​ទៅ​វិញ​ប្រសិន​បើ​ភាគី​ម្ចាស់​ផ្ទះ​វៀតណាម​ មិន​បញ្ជាក់​ការ​ពេលវេលា​ប្រារព្ធ​ច្បាស់​ក្នុង​ខែ​តុលា​ ២០២១​ ខាង​មុខ​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ និង​បណ្ដា​ប្រ​ទេស​ស​មា​ជិក​ផ្សេងៗ​បាន​ទុក​លទ្ធ​ភាព​ឲ្យ​ម្ចាស់​ផ្ទះ​វៀត​ណាម​ត្រឹម​ខែ​តុលា​ប៉ុណ្ណោះ​ ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ លើក​ទី៣១​ បន្ទាប់​ពី​ពន្យារពេល​ពី​ឆ្នាំ​២០២១​ ទៅ​ ២០២២។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​កំណត់​ឱសានវាទ​សម្រាប់​វៀតណាម​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា​កន្លង​ទៅ ស្រប​ពេល​វៀតណាម​ នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ និង​មិន​ទាន់​មាន​ការ​ប្រ​កាស​ជា​ផ្លូវ​ការ​ អំពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ក្នុង​ការ​រៀប​ចំ​ស៊ីហ្គេម នៅ​ប្រ​ទេស​របស់​ខ្លួន​នៅ​ឡើយ។​

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣១​ ដែល​គ្រោង​ធ្វើ​នៅ​វៀតណាម​ ចុង​ឆ្នាំ​២០២១​ នេះ ​ត្រូវ​បាន​ម្ចាស់ផ្ទះ​សុំ​ពន្យារពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ ២០២២​ វិញ​ដោយ​សារ​តែ​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវីដ​ ១៩។​ ប៉ុន្តែ​ការ​ពន្យារពេល​នេះ​ខាង​ភាគី​ម្ចាស់ផ្ទះ​នៅ​មិនទាន់​បញ្ជាក់​ពី​ការ​បរិច្ឆេទ​ប្រារព្ធ​ពិធី​នោះ​ទេ៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់