- 2021-09-21 00:13:57
- កីឡាផ្សេងៗ
សាលី អ៊ូមើត ទៅហាត់ពង្រឹងសមត្ថភាពនៅអាល្លឺម៉ង់
- 2021-09-21 00:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលី អ៊ូមើត ទៅហាត់ពង្រឹងសមត្ថភាពនៅអាល្លឺម៉ង់
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសកីឡាអាស៊ី របស់កម្ពុជា សាលី អ៊ូមើត បានចេញទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមជាពិសេសត្រៀមស៊ីហ្គេម។
នេះបើតាមការបង្ហោះលើហ្វេសបុកផេក សាលី អ៊ូមើត គឺរូបគេបានចាក់ចេញពីកម្ពុជាតាំងពីថ្ងៃទី១៨ ខែកញ្ញា ២០២១ មកម្ល៉េះទៅប្រទេសអាល្លឺម៉ង់ ដើម្បីហ្វឹកហាត់។ ការទៅប្រទេសអាល្លឺម៉ង់នេះមិនមែនជាលើកទី១នោះទេសម្រាប់ សាលី អ៊ូមើត និង ម៉ឺន មូស្តាន។
ការចេញទៅហ្វឹកហាត់នេះដែរគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមត្រៀមការប្រកួតនៅពេលខាងមុខនេះដូចជាពេលកម្ពុជា ធ្វើម្ចាស់ស៊ីហ្គេម ២០២៣ ជាដើមផងដែរ។ រំលឹកដែរថាប្រភេទកីឡាម៉ូតូទឹក (Jet Ski) ជាកីឡាសក្ដានុពលរបស់កម្ពុជា និងធ្លាប់ឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ នៅព្រឹត្តិការណ៍កីឡាអាស៊ី ឯឥណ្ឌូណេស៊ី៕