• 2021-09-13 02:20:36
  • កីឡា​ផ្សេង​ៗ

សាលី អ៊ូមើត តស៊ូ​តាំង​ពី​កម្មករ​រហូត​ក្លាយ​ជា​កីឡាករ​ម៉ូតូ​ទឹក​លំដាប់​ពិភពលោក​

  • 2021-09-13 02:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ សាលី អ៊ូមើត ថា​មុន​ឈាន​ដល់​ថ្ងៃ​នេះ​ មាន​កេរ្តិ៍ឈ្មោះ​ និង​ជា​កីឡាករ​លំដាប់​ពិភពលោក​ គឺ​រូប​គេ​ពី​មុន​ត្រឹម​ជា​អ្នក​មើល​ថែ​ ជូត​ម៉ូតូ​ទឹក​ឲ្យ​គេ​ប៉ុណ្ណោះ។​

សាលី អ៊ូមើត ប្រកួត​កន្លងទៅ

សាលី អ៊ូមើត បាន​ឲ្យ​ដឹង​ថា​ មុន​ដល់​ការ​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​កីឡា​ម៉ូតូ​ទឹក​នេះ​គឺ​មាន​ការ​តស៊ូ​ខ្លាំង​មែនទែន​នៅ​ឯ​ប្រទេស​ថៃ​កន្លង​ទៅ។​ ដំបូង​ឡើង​រូប​គេ​ទៅ​ឯ​ប្រទេស​ថៃ​ គឺ​គ្រាន់​តែ​រក​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ដោយ​ធ្វើ​ការ​ជា​អ្នក​មើល​ថែ​ និង​ជូត​សម្អាត​ម៉ូតូ​ទឹក​របស់​គេ​នៅ​ទៅ​នោះ។​

សាលី អ៊ូមើត ប្រកួត​កន្លងទៅ

កីឡាករ​ដើម​កំណើត​មក​ពី​ស្រុកមេមត់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់ ​មាន​ទេពកោសល្យ​ រួម​ទាំង​ឱកាស​ល្អ​ផង​នោះ​ធ្វើ​ឲ្យ​គេ​មាន​ឱកាស​ក្លាយ​ខ្លួន​ជា​កីឡាករ​ផ្នែក​នេះ។​ ការ​ខំប្រឹង​ប្រែង​តស៊ូ​ហ្វឹកហាត់​ អំណត់​អត់ធ្មត់​ ជម្នះ​ឧបសគ្គ​ផ្សេងៗ​ទើប​រូប​គេ​ទទួល​ភាព​ល្បីល្បាញ​ និង​ខ្លាំង​លំដាប់​ពិភពលោក​បែប​នេះ។​

សាលី អ៊ូមើត ប្រកួត​កន្លងទៅ

រំលឹក​ដែរ​ថា​ សាលី អ៊ូមើត ជា​កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ និង​មេដាយ​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ ឆ្នាំ​២០១៨។​ រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ពានលំដាប់​ពិភពលោក​ និង​ធ្លាប់​ប្រកួត​កម្មវិធី​ធំៗ​ជា​ច្រើន​ប៉ែក​ខាង​អឺរ៉ុប៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់