• 2021-09-10 02:39:16
  • កីឡា​ផ្សេង​ៗ

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ជួយ​ពង្រឹង​គុណភាព​ការងារ​ប្រចាំ​ថ្ងៃ​លើ​ជំនាញ​កីឡា​

  • 2021-09-10 02:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បង្កើត​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ រយៈពេល​៣ថ្ងៃ​ដល់​មន្ត្រី​សហព័ន្ធ​ជាតិ​នានា​ រួម​ទាំង​គណៈកម្មការ​ជំនាញ​របស់​ CAMSOC​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​រដ្ឋបាល​កីឡា​ឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​បន្ថែម។​

ទិដ្ឋភាពវគ្គសិក្សា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ ស្ដី​ពី​រដ្ឋបាល​កីឡា​នេះ​បើ​ទោះ​ជា​មាន​រយៈពេល​ខ្លី​មែន​ ប៉ុន្តែ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​មន្ត្រី​ជំនាញ​ដែល​បាន​ចូលរួម។​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ចំពោះ​ខ្លឹមសារ​នៃ​វគ្គ​នេះ​គឺ​បាន​ជួយ​ពង្រឹង​បន្ថែម​លើ​វេជ្ជសាស្ត្រ​កីឡា​ ការ​រៀបចំ​រចនាសម្ព័ន្ធ​កីឡា​ ប្រវត្តិ​កីឡា​ គោលការណ៍​ Fair Play ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​កីឡា​ជា​ដើម។​ ដូច្នេះ​ហើយ​វគ្គ​សិក្សា​នេះ​គឺ​ពិត​ជា​ជួយ​ដល់​អ្នក​ចូលរួម​រឹតតែ​មាន​សមត្ថភាព​លើ​កិច្ចការ​ជំនាញ​ផ្នែក​កីឡា។​ ក្រៅ​ពី​នេះ​ក៏​បាន​ជួយ​ជំរុញ​ដល់​បុគ្គល​មួយ​ៗ​ខំប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​ការងារ។​

ឯកឧត្ដម វ៉ាត់​ ចំរើន

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ តាម​រយៈ​ Online​ ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​ ចំពោះ​សិក្ខាកាម​ចូលរួម​មាន​២៥​នាក់​ ក្នុង​នោះ​ជា​មន្ត្រី​សំខាន់ៗ​តាម​សហព័ន្ធ​ជាតិ​ និង​មន្ត្រី​ CAMSOC​ ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់