• 2021-09-08 03:43:44
  • កីឡា​ផ្សេង​ៗ

ក្រុម​ជម្រើស​ជាតិ​កង់​៣រូប​ ហាត់​នៅ​បារាំង​ បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​កំពុង​ចត្តាឡីស័ក​

  • 2021-09-08 03:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ជម្រើស​ជាតិ​កង់​ ៣រូប​ និង​គ្រូ១រូប​ ដែល​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​ គឺ​បានមក​ដល់​កម្ពុជា​វិញ​ហើយ​ល្ងាច​ម្សិលមិញ​ និង​កំពុង​ធ្វើ​ចត្តាឡីស័ក។​

កីឡាករដែលទៅហាត់នៅបារាំង

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ៣រូប​ និង​គ្រូ១​រូប​ដែល​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​ចំនួន​៣ខែ​នោះ​គឺ​បាន​បញ្ចប់​ភារកិច្ច​វិល​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ម្សិលមិញ​។​ ឥលូវ​នេះ​ពួកគេ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​អូឡាំព្យា​ ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​ការងារ​សហព័ន្ធ​កំពុង​រៀបចំ​ឧបករណ៍​មួយ​ចំនួន​យកទៅជូនដល់​ក្រុម​កីឡា​ករ​ទាំង​៣​ដើម្បី​​ធ្វើការហ្វឹកហាត់​រក្សា​កម្លាំង​អំឡុង​ពេល​ចត្តាឡីស័ក​ផង​ដែរ។​

កីឡាករដែលទៅហាត់នៅបារាំង

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​បាន​បញ្ជូន​កីឡាករ​ ៣រូប​រួម​និង​គ្រូ​១រូប​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​រយៈពេល​ ៣ខែ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១។​ កីឡាករ​ និង​គ្រូ​ម្នាក់​នោះ​គឺ​ ទី១​ គឹម​ ចាន់ធូ​ ទី២​ សាន​ ណាម៉ា​ ទី៣​ សាន​ ណាម៉ូវ និងលោកគ្រូ ខ្លួត​ ករណី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់