• 2021-09-03 02:38:51
  • កីឡា​ផ្សេង​ៗ

សាល​ពិព័រណ៍​អន្តរជាតិ​នៅ​ជ្រោយចង្វា​ នឹង​ធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ក្នុង​សាល​ ស៊ីហ្គេម​ ២០២៣​

  • 2021-09-03 02:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាល​ពិព័រណ៍​អន្តរជាតិ​នៅ​ខណ្ឌ​ជ្រោយចង្វា​ នឹង​ត្រូវ​យក​ធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ក្នុង​សាល​ចំនួន​ ១០​ប្រភេទ​ផ្សេងៗ​គ្នា​ ក្រៅ​ពី​នេះ​ក៏​ត្រៀម​សម្រាប់​ការប្រកួត​ប៉ារ៉ាហ្គេម​ ផង​ដែរ​នៅ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​នាំ​គណៈកម្មការ​បច្ចេកទេស​ និង​សហព័ន្ធ​ជាតិ​ដែល​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សាល​ពិព័រណ៍​អន្តរជាតិ​នៅ​ឯ​ជ្រោយចង្វា​កន្លែង​គ្រោង​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ក្នុង​សាល។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​ បញ្ជាក់​ថា​ សាល​នេះ​គឺ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ល្អ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ទីធ្លា​ចត​យានយន្ត​ជា​ដើម​ មាន​ភាព​សមស្រប​អាច​រៀបចំ​តុបតែង​លម្អ​ បំពាក់​សម្ភារ​ការ​ប្រកួត​បាន​យ៉ាង​ប្រសើរ។​ តាម​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្ដម​ ថោង​ ខុន​ គណៈកម្មការ​ជំនាញ​ទាំង​អស់​ត្រូវ​ធ្វើ​ផែនការ​សកម្មភាព​ទាំង​អស់​ឲ្យ​បាន​រួចរាល់​នៅ​មុន​បំណាច់​ឆមាស​ទី​២​ នៃ​ឆ្នាំ​២០២១​ នេះ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២។​ ដែល​នេះ​ជា​លើក​ទី១​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​កីឡា​អាស៊ីអាគ្នេយ៍។​ កម្ពុជា​ក៏​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​ដូច​ជា​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​កន្លែង​ប្រកួត​ជា​ច្រើន។ ចំពោះ​ការចុះពិនិត្យ​សាលពិព័រណ៍​នេះ​ដែរ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា ២០២១៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់