• 2021-09-01 10:34:25
  • កីឡា​ផ្សេង​ៗ

ស្ដាយ​ណាស់!​ វ៉ាន​ វ៉ុន​ របស់​កម្ពុជា​ចាញ់​វគ្គផ្ដាច់ព្រ័ត្រហើយ​ក្នុង​ព្រឹត្តិការណ៍​ ប៉ារ៉ាឡាំពិក​ ប្រទេស​ជប៉ុន​

  • 2021-09-01 10:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​សោក​ស្ដាយ​ចំពោះ​កីឡាករ​ជន​ពិការ​កម្ពុជា​ វ៉ាន​ វ៉ុន​ ដែល​មិន​អាច​ឈ្នះ​មេដាយ​ណា​មួយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រភេទ​កីឡា​ប្រណាំង​រទេះ​ T54 ​វិញ្ញាសា​ ១០០​ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ា​ឡាំពិក​ រដូវ​ក្ដៅ​ ឯ​ប្រទេស​ជប៉ុន។​ បើ​ទោះ​ជា​មិន​ឈ្នះ​មេដាយ​យ៉ាងណា​ក្កី​ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ វ៉ាន​ វ៉ុន ​ពិត​ជា​ខំប្រឹង​អស់​ពី​សមត្ថភាព​មែន។​ មួយ​វិញ​ទៀត​គឺ​បញ្ជាក់​ពី​ភាព​ខ្លាំងក្លា​របស់​លោក​ផង​ដែរ​ដោយ​បំបែក​កំណត់​ត្រា​ចាស់​ និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ព្រឹត្តិការណ៍​ប៉ារ៉ា​ឡាំពិក​ រដូវ​ក្ដៅ​ ឯ​ប្រទេស​ជប៉ុន​ នេះ​គឺ​ចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី២៤​ សីហា​ ៥​ កញ្ញា​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់