• 2021-09-01 02:40:24
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទោចក្រយាន៖​ ការ​អប់រំ​សុខភាព​ផ្លូវ​ចិត្ត​កីឡាករ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ហ្វឹកហាត់​

  • 2021-09-01 02:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទោចក្រយាន​គឺ​បាន​បូក​បញ្ចូល​ផង​ដែរ​លើ​ការ​អប់រំ​សុខភាព​ផ្លូវ​ចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​៩នាក់​ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ បន្ថែម​ពី​លើ​ការ​ហាត់​បច្ចេកទេស។​

រូបភាព​ CAMSOC

លោក​ អ៊ុច​ សុខវិបុល​ គ្រូ​ទោចក្រយាន​បាន​លើក​ឡើង​ថា​ ការ​ដាក់​នូវ​យុទ្ធសាស្ត្រ​អប់រំ​សុខភាព​ផ្លូវ​ចិត្ត​លើ​ការ​ហាត់​បច្ចេកទេស​បន្ថែម​នេះ​គឺ​មាន​សារសំខាន់​ណាស់​​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​ទើប​មាន​បទ​ពិសោធ។​ ការ​អប់រំ​ផ្លូវ​ចិត្ត​នេះ​គឺ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​រីកចម្រើន​លឿន​លើ​ការ​ហ្វឹកហាត់​ ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​ទំនុក​ចិត្ត​ មោះមុត​ក្នុង​ការ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ និង​រឹតតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។​

ចំពោះ​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​មាន​បទ​ពិសោធ​តិចតួច​ដូច្នេះ​ ការ​ដាក់​បញ្ចូល​នូវ​យុទ្ធសាស្ត្រ​អប់រំ​ផ្លូវ​ចិត្ត​នេះ​គឺ​មាន​ប្រយោជន៍​ និង​ជំរុញ​ដល់​ពួកគេ​បាន​ច្រើន​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​កម្មវិធី​លក្ខណៈ​ធំៗ​ដូច​ជា​ស៊ីហ្គេម​ពេល​ខាង​មុខ​នេះ​ជា​ដើម។​

រូបភាព​ CAMSOC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បច្ចុប្បន្ន​នេះ​មិន​ត្រឹម​តែ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នោះ​ទេ​ គឺ​មាន​ការ​បោះ​ជំរំ​ហ្វឹកហាត់​ផ្សេងៗ​ទៀត​នៅ​ឯ​ស្រុក​បន្ទាយស្រី​ ក្នុង​ខេត្ត​សៀមរាប។​ ចំពោះ​ក្រុម​ដែល​ហ្វឹកហាត់​នៅ​សៀមរាប​នេះ​គឺ​មាន​ចំនួន​៩នាក់៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

រូបភាព​ CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់