- 2021-08-31 08:10:05
- កីឡាផ្សេងៗ
សម្ដេចតេជោ អនុញ្ញាតឲ្យសហព័ន្ធទូកក្ដោងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅខែធ្នូ ២០២១
- 2021-08-31 08:10:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ អនុញ្ញាតឲ្យសហព័ន្ធទូកក្ដោងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅខែធ្នូ ២០២១
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យសហព័ន្ធទូកក្ដោងកម្ពុជា សហការជាមួយសហព័ន្ធទូកក្ដោងសិង្ហបុរី រៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅឯខេត្តព្រះសីហនុ អំឡុងខែធ្នូ ២០២១ ខាងមុខនេះ។
នេះបើតាមការបង្ហោះផ្សព្វផ្សាយលើផេកសហព័ន្ធទូកក្ដោងកម្ពុជា គឺបញ្ជាក់ហើយថាសម្ដេចតេជោ បានអនុញ្ញាតឲ្យរៀបចំការប្រកួតលក្ខណៈអន្តរជាតិ ជើងឯកអាស៊ីអាគ្នេយ៍ហើយនៅអំឡុងខែធ្នូ ២០២១ នេះ។ ការអនុញ្ញាតនេះបន្ទាប់ពីសម្ដេចពិជ័យ ទៀ បាញ់ ប្រធាន CAMSOC បានធ្វើសំណើសុំរៀបចំការប្រកួតខាងលើនេះទៅកាន់រាជរដ្ឋាភិបាលរួចមក។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះគ្រោងធ្វើឡើងនៅចន្លោះថ្ងៃទី១២-១៧ ខែធ្នូ ២០២១ ក្នុងខេត្តព្រះសីហនុ។ ការប្រកួតនេះគឺដើម្បីពង្រឹងសមត្ថភាពដល់កីឡាករផង និងជាការបង្កើតព្រឹត្តិការណ៍កម្រិតអន្តរជាតិជូនកីឡាករឲ្យបានចូលរួមផងក្នុងការត្រៀមខ្លួននៅស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ ផងដែរ៕