- 2021-08-25 04:47:37
- កីឡាផ្សេងៗ
កម្ពុជាត្រៀមរួចជាស្រេចក្នុងការប្រជែងមេដាយនៅ Asian Games ប្រទេសចិន
- 2021-08-25 04:47:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាត្រៀមរួចជាស្រេចក្នុងការប្រជែងមេដាយនៅ Asian Games ប្រទេសចិន
ចន្លោះមិនឃើញ
តំណាងផ្នែកកីឡារបស់កម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន ថាកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ (Asian Games) ដែលគ្រោងធ្វើនៅប្រទេសចិន ២០២២ ។
នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថាប្រទេសកម្ពុជាគឺបានត្រៀមលក្ខណៈសម្បត្តិជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នេះបន្ទាប់ពីទទួលបានលិខិតអញ្ជើញផ្លូវការថ្មីៗនេះ។
ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នេះគឺធ្វើឡើងរយៈពេល៤ឆ្នាំម្ដង។ ដោយឡែកសម្រាប់លើកទី១៩ នេះនឹងប្រព្រឹត្តទៅនៅឯទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន។ ចំពោះការប្រកួតនៅឆ្នាំ ២០២២ នេះម្ចាស់ផ្ទះចិននឹងលេងលើ ៤០ប្រភេទកីឡា។
រំលឹកដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ពីរលើកចុងក្រោយនេះកម្ពុជាឈ្នះមេដាយ ៤គ្រឿងមាន មាស៣ និងសំរឹទ្ធ១។ Asian Games ២០១៤ លើកទី១៧ នៅប្រទេសកូរ៉េ គឺកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាស ១គ្រឿង។ Asian Games ២០១៨ លើកទី១៨ កីឡាការិនី ខាន់ ជេសា ឈ្នះមេដាយមាស ១គ្រឿង ចំណែកកីឡាករ សាលី អ៊ូម៉ើត ឈ្នះមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង៕ (អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023)