• 2021-08-25 02:38:23
  • កីឡា​ផ្សេង​ៗ

ការ​សាងសង់​ភូមិ​កីឡា​សម្រាប់​ស៊ីហ្គេម​ ២០២៣​ ដំណើរ​ការ​ដល់​ណា​ហើយ...​​

  • 2021-08-25 02:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាងសង់​ភូមិ​កីឡា​នៅ​ពេល​ថ្មីៗ​គឺ​ខាង​ក្រុមហ៊ុន​ទទួល​បន្ទុក​បាន​បង្ហាញ​ផែនការ​សាងសង់​ជា​ដំណាក់កាល​ មាន​ធនធាន​ក៏​ដូច​ជា​អ្នក​ជំនាញ​គ្រប់គ្រាន់​ និង​សន្យា​ធ្វើ​ឲ្យ​ទាន់​ពេល​នៅ​ចុង​ឆ្នាំ​២០២២។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​មហាសន្និបាត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​ទទួល​បាន​ផែនការ​ច្បាស់លាស់​ពី​ក្រុម​ហ៊ុន​សាងសង់​រួច​ហើយ។​ ក្នុង​នោះ​គឺ​ក្រុម​ហ៊ុន​បាន​បង្ហាញ​ការ​សាងសង់​ជា​ដំណាក់កាល​ផ្នែក​ផ្សេងៗ ​ក្រុម​ហ៊ុន​បញ្ជាក់​ពី​ធនធាន​អ្នក​ជំនាញ​មាន​គ្រប់គ្រាន់​ និង​សន្យា​ថា​បញ្ចប់​ការ​សាងសង់​នេះ​ឲ្យ​ទាន់​ពេល​វេលា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ CAMSOC​ ក៏​ដូច​ជា​គណៈកម្មការ​សាងសង់​គឺ​នៅ​តែ​តាម​ដាន​ជា​និច្ច​បើ​ទោះ​ជា​ភាគី​ក្រុមហ៊ុន​បាន​បញ្ជាក់​ដូច​ខាង​លើ​យ៉ាង​ណា​ក្ដី។​ នៅ​ពេល​ខាង​មុខនឹង​ស្នើ​ដល់​ភាគី​ក្រុមហ៊ុន​ឲ្យ​ធ្វើ​របាយការណ៍​ចន្លោះ​ពី​ ១-៣​ ខែ​ម្ដង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ និង​បន្ត​ត្រួតពិនិត្យ​ជាក់ស្ដែង​តើ​ការ​សាងសង់​នេះ​ត្រឹមត្រូវ​ដូច​របាយការណ៍​ដែរទេ។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ពិនិត្យ​ តាមដាន​ និង​វាយតម្លៃ​ថា​ការ​សាងសង់​នេះ​គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ​តាម​ផែនការ​ បញ្ចប់​តាម​ពេលវេលា​ត្រឹមត្រូវ​​ទេ​ដើម្បី​ឲ្យដឹង​ច្បាស់​ថា​អាច​ប្រើប្រាស់​នៅ​ស៊ីហ្គេម​ខាង​មុខ​ ឬ​អត់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២។​ ក្នុង​នោះ​ដែរ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​ដូច​ជា​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ផ្សេង​កន្លែង​ប្រកួត​ និង​កន្លែង​សម្រាប់​ទទួល​អ្នក​កីឡា​ ឬ​ហៅ​ថា​ ភូមិ​កីឡា​​ជា​ដើម​ដើម្បី​ធានា​ប្រើប្រាស់​ឲ្យ​ទាន់​ពេលវេលា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់