• 2021-08-20 06:33:19
  • កីឡា​ផ្សេង​ៗ

កីឡាករ​ វ៉ាន​ វ៉ុន​ នឹង​ចូលរួម​ព្រឹត្តិការណ៍​ប៉ារ៉ា​ឡាំពិក​ពិភពលោក​ នៅ​ជប៉ុន​

  • 2021-08-20 06:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពុជា​ វ៉ាន​ វ៉ុន​ នឹង​ត្រូវ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ពិភពលោក​ ឆ្នាំ​២០២០ ដើម្បីប្រជែងរកមេដាយជូនប្រទេសជាតិ។​

៉ាន វ៉ុន (រូបភាព NPC Cambodia)

លោក​ យី​ សុភក្រ្កា​ ដែល​ជា​នាយបេសកកម្ម​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​កម្ពុជា​ វ៉ាន វ៉ុន​ គឺ​លេង​លើ​ប្រភេទ​កីឡា​ប្រណាំង​រទេះ​ T54 ​លើ​វិញ្ញាសា​ ១០០ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ ឆ្នាំ​២០២០​ នៅ​ប្រទេស​ជប៉ុន។​ លោក​ និង​កីឡាករ​ វ៉ាន វ៉ុន​ នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០២១​ នេះ​ហើយ​ប្រកួត​ចប់​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ខាង​មុខ​នេះ។ ការ​ប្រកួត​​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ពិភពលោក​ ឆ្នាំ​២០២០ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៤​ ខែ​សីហា​ ដល់​ ៥​ខែ​កញ្ញា​ ២០២១​ ទើប​បិទ​បញ្ចប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់