- 2021-08-19 07:52:41
- កីឡាផ្សេងៗ
ពហុកីឡដ្ឋានមរតកតេជោ ចាប់ពីខែតុលា ២០២១ អាចរៀបចំការប្រកួតផ្សេងៗបានហើយ
- 2021-08-19 07:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពហុកីឡដ្ឋានមរតកតេជោ ចាប់ពីខែតុលា ២០២១ អាចរៀបចំការប្រកួតផ្សេងៗបានហើយ
ចន្លោះមិនឃើញ
ពហុកីឡដ្ឋានមរតកតេជោ ចន្លោះចាប់ពីខែតុលា ២០២១ នេះទៅអាចទទួលរៀបចំព្រឹត្តិការណ៍ ឬការប្រកួតផ្សេងៗបានហើយបន្ទាប់ពីការចុះត្រួតពិនិត្យនាព្រឹកមិញរួចមក។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការសាងសង់ពហុកីឡដ្ឋានមរតកតេជោគឺបានរួចរាល់ ១០០% ហើយ និងកំពុងរៀបចំធ្វើសំណើទៅសម្ដេចតេជោ ថាអនុញ្ញាតរៀបចំទទួលក្នុងលក្ខណកម្រិតណាអំឡុងជំងឺកូវីដ ១៩ នេះ។
ពហុកីឡដ្ឋានថ្មីនេះគឺស្តង់ដារអន្តរជាតិទាំងតារាងបាល់ទាត់ និងអត្តពលកម្មជាដើមមានគ្រប់វិញ្ញាសាទាំងអស់ ដូច្នេះហើយចាប់ពីខែតុលាខាងមុខនេះទៅគឺកម្ពុជាអាចនឹងទទួលរៀបចំព្រឹត្តិការណ៍តូចធំកម្រិតអន្តរជាតិបានហើយ។
រំលឹកដែរថា ពហុកីឡដ្ឋានមរតកតេជោគឺជាជំនួយរបស់ប្រទេសចិនដល់កម្ពុជា។ ព្រឹកមិញនេះឯកឧត្ដម វ៉ាត់ ចំរើន បានចុះទៅពិនិត្យពហុកីឡដ្ឋានផ្ទាល់តែម្ដងដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ៕